ព័ត៌មានទូទៅ

ក្រសួង​ព័ត៌មាន​ចាប់​ផ្ដើម​ទទួល​ចុះ​ឈ្មោះ​អ្នក​កាសែត​ជាតិ និងអន្តរជាតិ ចូលរួម​យក​ព័ត៌មាន​សន្និសីទ​អន្តរជាតិ​យុទ្ធនាការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

Published

on

63 Views

ក្រសួង​ព័ត៌មាន​បាន​បើក​ដំណើរ​ការទទួល​ចុះឈ្មោះ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ដែល​មាន​បំណង​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​ និង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ សន្និសីទ​អន្តរជាតិ​ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ចាប់​ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ខាង​មុខ​​តាមតំណ​ភ្ជាប់​នេះ https://tinyurl.com/s9wmxtet ។
សន្និសីទសារ​ព័ត៌មាននេះធ្វើឡើងក្រោម​ប្រធាន​បទ​ រួម​គ្នា​ឆ្ពោះ​ទៅ​កាត់​ផ្ដាច់​ច្រវាក់ និង​បញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ រាជធានី​ភ្នំពេញ​៕

Leave a Reply

Your email address will not be published. Required fields are marked *

seventeen − 16 =

ពេញនិយម

Exit mobile version