ព័ត៌មានអន្តរជាតិ

ការវាយឆ្មក់របស់អ៊ីស្រាអែលនៅជំរំ Qalandiya តំបន់ West Bank បណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនជាង៥០នាក់របួស

Published

on

66 Views

ការវាយឆ្មក់របស់អ៊ីស្រាអែលទ្រង់ទ្រាយធំនៅជំរំជនភៀសខ្លួន Qalandiya ក្នុងតំបន់កាន់កាប់ West Bank បានបណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៥១នាក់រងរបួស។ នេះបើយោងតាមអភិបាលក្រុងយេរូសាឡឹមបានបញ្ជាក់នៅថ្ងៃទី៧ ខែសីហានេះ។

កងកម្លាំងអ៊ីស្រាអែល បានវាយកម្ទេចហាងអាជីវកម្មនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Qalandiya មុនពេលដាក់បម្រាមគោចរលើទីក្រុង Kafr Aqab ដែលនៅជិតខាង និងបានបិទផ្លូវដែលភ្ជាប់តំបន់នេះទៅកាន់ទីក្រុងយេរូសាឡឹម។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយថា មនុស្ស ៣៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការវាយដំធ្ងន់ធ្ងរ និង៦នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) និយាយថា ក្រុមបុគ្គលិករថយន្តគិលានសង្គ្រោះរបស់ខ្លួនត្រូវបានរារាំងមិនឱ្យចូលទៅដល់អ្នករងរបួសឡើយចាប់តាំងពីយប់ថ្ងៃពុធ ប៉ុន្តែទោះជាយ៉ាងណាក្រុមបុគ្គលិកនៅតែអាចជម្លៀសអ្នកជំងឺជាច្រើននាក់បាន។

ទាហានអ៊ីស្រាអែល បានបាញ់គ្រាប់បែកផ្សែងទៅលើអ្នកសារព័ត៌មានដែលឈរនៅច្រកចូលជំរំ ហើយបានបញ្ជាឱ្យពួកគេចាកចេញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនក្នុងស្រុកបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងកុមារ និងស្ត្រី ត្រូវបានឃុំខ្លួនសម្រាប់ការសួរចម្លើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

eight + thirteen =

ពេញនិយម

Exit mobile version