ព័ត៌មានអន្តរជាតិ

ស្រែអំបិលឥណ្ឌូនេស៊ី ទទួលទិន្នផលយ៉ាងខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែលនីញ៉ូ

Published

on

65 Views

អ្នកធ្វើស្រែអំបិលនៅខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានអត្ថប្រយោជន៍ច្រើនពីគ្រោះរាំងស្ងួតបង្កឡើងដោយសារបាតុភូតអែលនីញ៉ូ ស្របពេលដែលកសិករដាំដំណាំ ប្រឈមនឹងការងារលំបាករយៈពេលយូរពីអាកាសធាតុក្តៅខ្លាំងបែបនេះ ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងជួបបាតុភូតអែល នីញ៉ូ គឺជាលំនាំបរិយាកាសមួយដែលធ្វើឲ្យអាកាសក្តៅខ្លាំងជាងមុន ស្ថានភាពស្ងួតជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កឲ្យមានហានិភ័យគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងការខាតបង់ដំណាំ ។

ដោយសារបាតុភូតធម្មជាតិមួយនេះ មកទល់នឹងខែកក្កដា ជាងពាក់កណ្តាលនៃតំបន់ដំាដុះតាមរដូវនៅឥណ្ឌូនេស៊ីហ៊ុមព័ទ្ធដោយរដូវប្រាំងរយៈពេលយូរជាងការរំពឹងទុក ដែលត្រូវបានគេមានជំនឿថា នឹងកើនឡើងដល់កម្រិតកំពូលនៅខែសីហានេះ ។

ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បានព្រមានថា បាតុភូតអែល នីញ៉ូ នឹងបន្តមានរហូតដល់ដើមឆ្នាំ ២០២៧ ។ គិតត្រឹមខែមុន តំបន់ក្តៅជាង ៥ពាន់កន្លែង ត្រូវបានរកឃើញនៅទូទាំងប្រទេស គឺជាកំណើនយ៉ាងឆាប់រហ័សមួយ បើធៀបនឹងបាតុភូតអែល នីញ៉ូ ឆ្នាំមុនៗ ។

ភាគច្រើននៃការផលិតអំបិលឥណ្ឌូនេស៊ី ពឹងផ្អែកលើវិធីសាស្រ្តបច្ចេកទេសទាបដែលរំហួតទឹកប្រៃនៅតាមស្រែតំបន់ឆ្នេររាក់ៗ អំឡុងរដូវប្រាំង ។

លោក Dadang Darmawan គឺជាប្រធានក្រុមអ្នកធ្វើស្រែអំបិលក្នុងស្រុកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សម្រាប់ពួកយើង បាតុភូតអែល នីញ៉ូ គឺជាពរជ័យ វាគឺជាអ្វីមួយដែលពួកយើងគួរតែដឹងគុណ ៕

Leave a Reply

Your email address will not be published. Required fields are marked *

one + fifteen =

ពេញនិយម

Exit mobile version