ព័ត៌មានទូទៅ

អ្នករត់ម៉ូតូឌុបវៀតណាម ៥ នាក់ត្រូវបានឃាត់ខ្លួន ពីបទប្លន់អ្នកទេសចរកាលពី៣ឆ្នាំមុន

Published

on

76 Views

អាជ្ញាធរប៉ូលិសក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃ៤សីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនអ្នករត់ម៉ូតូឌុបចំនួន ៥នាក់ ពីបទចោទប្រកាន់ថាតាមប្លន់យកប្រាក់ប្រមាណ ២១ ដុល្លារអាម៉េរិក ពីអ្នកទេសចរជាតិដាណឺម៉ាក ២នាក់ នៅក្នុងទីក្រុងបុរាណហយអាន (Hoi An)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥ នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីប៉ូលិសវៀតណាម បានប្រមូលភស្តុតាង និងកត់ឈ្មោះពួកគេជាផ្លូវការក្នុងសំណុំរឿងប្លន់នេះ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣សីហាឆ្នាំ២០២៣ នៅពេលជនសង្ស័យ ២ នាក់បានដឹកអ្នកទេសចរត្រឡប់ទៅសណ្ឋាគារ រួចរួមដៃជាមួយបក្សពួក ៣ នាក់ទៀតដែលជិះម៉ូតូតាមពីក្រោយ ដើម្បីបង្កភាពរញ៉េរញ៉ៃពេលទូទាត់ប្រាក់។
ក្នុងនោះ ជនល្មើសបានចាំងពិលភ្នែកស្ទាក់យកប្រាក់ពីកាបូបអ្នកទេសចរ ហើយនៅពេលមានការប្រកែកគ្នា បក្សពួក ២ នាក់បានកាន់ដំបងឈើដើរមកគំរាម និងស្រែកដេញអ្នកទេសចរឱ្យភ័យរត់ចូលសណ្ឋាគារ រួចពួកគេក៏នាំគ្នាចែកប្រាក់គ្នាតែម្តង។
គួរបញ្ជាក់ថា សំណុំរឿងនេះ ធ្លាប់ត្រូវបានផ្អាកបណ្តោះអាសន្នកាលពីថ្ងៃ២០២៣ និងត្រូវបានបើកការស៊ើបអង្កេតឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីស្នងការប៉ូលិសក្រុងដាណាងបានបញ្ជាឱ្យពិនិត្យឡើងវិញនូវសំណុំរឿងចាស់ៗ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងអស់តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

5 × 2 =

ពេញនិយម

Exit mobile version