ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ជំរុញឱ្យពលរដ្ឋបរិភោគ«សាច់ឆ្កែ»ដើម្បីទប់ទល់នឹងរលកកម្តៅ

Published

on

61 Views

កូរ៉េខាងជើងបានណែនាំស៊ុបសាច់ឆ្កែជាម្ហូបញាំដើម្បីការពារប្រឆាំងនឹងកំដៅរដូវក្តៅដែលកំពុងតែផ្ទុះឡើងក្នុងប្រទេសកូរ៉េខាងជើង ខណៈកាសែត Rodong Sinmun ដែលជាកាសែតគណបក្សពលករកំពុងកាន់អំណាច បានផ្តល់គន្លឹះសម្រាប់ទប់ទល់នឹងរលកកំដៅ និងការណែនាំអំពីការសង្គ្រោះបឋមសម្រាប់ជំងឺដែលអាចកើតមានឡើងដោយសារតែកម្តៅក្តៅខ្លាំង។
វេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យទូទៅព្យុងយ៉ាង បានឱ្យដឹងថា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីតលើសអាចកាន់តែអាក្រក់ទៅៗដោយសារតែអស់កម្លាំងដោយសារកំដៅ និងដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ។ ការអំពាវនាវរបស់វេជ្ជបណ្ឌិតប្រទេសកូរ៉េខាងជើងធ្វើឡើងកំឡុងពេលដែលកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងកំដៅដ៏ក្តៅគគុក និងអកាសធាតុប្រែប្រួលមិនធ្លាប់មាននាពេលយប់ ដោយតំបន់ខ្លះមានសីតុណ្ហភាពខ្ពស់បំផុតនៅពេលរសៀលកើនឡើងដល់ ៤០ អង្សាសេ។


វេជ្ជបណ្ឌិតដដែល បានណែនាំអាហារត្រជាក់ដូចជាឪឡឹក សណ្តែកបៃតង និងត្រសក់ រួមជាមួយនឹងអាហារដែលមានជីវជាតិខ្ពស់រួមទាំងស៊ុបសាច់ឆ្កែ បបរត្រី និងបបរសណ្តែកក្រហម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង Rodong Sinmun បានណែនាំស៊ុបសាច់ឆ្កែជាការការពារប្រឆាំងនឹងកំដៅរដូវក្តៅ ដែលជាការជំរុញរបបអាហារប្រើប្រាស់សាច់ឆ្កែធ្លាប់មានការចម្រូងចម្រាសជាខ្លាំងលើការយកសាច់ឆ្កែធ្វើជាអាហារ។
ផ្ទុយទៅវិញ នៅកូរ៉េខាងត្បូងបានចេញច្បាប់ហាមឃាត់ការបូរិភោគសាច់ឆ្កែ ដោយច្បាប់នេះរួមបញ្ចូលទាំងរយៈពេលអនុគ្រោះបីឆ្នាំ ដែលបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៧ បន្ទាប់ពីនោះ អ្នករំលោភបំពាន និងបូរិភោគសាច់ឆ្កែ និងប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមាបីឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០ លានវ៉ុនកូរ៉េខាងត្បូង (២២.០០០ ដុល្លារអាម៉េរិក)៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen + twenty =

ពេញនិយម

Exit mobile version