ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ អ៊ុយក្រែនបានវាយប្រហារលើជនស៊ីវិលនៅសមុទ្រខ្មៅ បណ្តាលឱ្យស្លាប់៧នាក់ រួមទាំងកុមារ

Published

on

59 Views

មនុស្សប្រាំពីរនាក់ រួមមានកុមារបីនាក់ ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួសនៅរមណីយដ្ឋានវិស្សមកាលសមុទ្រខ្មៅ Gelendzhik ដែលរុស្ស៊ីអះអាងថា ជាការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនធ្វើឡើងក្នុងចេតនាទៅលើជនស៊ីវិល។
រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៣ ខែសីហាថា ខ្លួនពុំដែលបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនាក្នុងសង្គ្រាមទ្រង់ទ្រាយធំដែលទីក្រុងមូស្គូបានចាប់ផ្តើមនៅឆ្នាំ២០២២នោះទេ។ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញពីអ្វីដែលទំនងជាយានដ្រូនមួយគ្រឿងបានបុកចូលតំបន់ឆ្នេរដ៏មមាញឹកមួយកន្លែងនៅជិតទីក្រុង Gelendzhik ដោយមានការផ្ទុះយ៉ាងខ្លាំង។


លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូងរបស់រុស្ស៊ីដែលរួមមានរមណីយដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram ថា «អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាការវាយប្រហារដោយចេតនាដោយរបបទីក្រុងគីវទៅលើជនស៊ីវិលជាអ្នកដែលពុំមានទំនាក់ទំនងអ្វីទាំងអស់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធយោធា»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Kondratyev បាននិយាយអំពីបំណែកយានដ្រូនដែលបានធ្លាក់ ថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងរបស់អ៊ុយក្រែន។ វាមិនច្បាស់នោះទេក្នុងករណីនេះ ថាតើរុស្ស៊ីបានប្រើការរារាំងអេឡិចត្រូនិក ឬវិធីសាស្ត្រការពារដែនអាកាសផ្សេងទៀតដើម្បីព្យាយាមផ្លាស់ប្តូរទិសដៅយានដ្រូនមុនពេលវាធ្លាក់ចូលតំបន់ឆ្នេរខ្សាច់ឬយ៉ាងណា។ ក្រសួងសុខាភិបាលនិយាយថា មនុស្ស ២១ នាក់ រួមទាំងកុមារ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមន

Leave a Reply

Your email address will not be published. Required fields are marked *

eighteen + 12 =

ពេញនិយម

Exit mobile version