ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឲ្យអាជ្ញាធរបង្កើនវិធានការជួយសង្គ្រោះប្រជាពលរដ្ឋពីរលកកម្ដៅ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃទី៤សីហានេះ បានជំរុញក្រុមអាជ្ញាធរបង្កើនជំនួយគាំទ្រដល់មនុស្សដែលបានរងផលប៉ះពាល់ដោយសាររលកកម្ដៅដ៏ខ្ពស់បំផុត ក្នុងប្រទេសនេះដោយនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៦នាក់ និងព្រមានថា អាកាសធាតុក្ដៅខ្លាំងបែបនេះ កំពុងក្លាយជាភាពញឹកញាប់។
ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Lee បានអំពាវនាវដល់ក្រុមមន្ត្រីឲ្យចាត់វិធានការចាំបាច់ដើម្បីការពារជីវិតមនុស្សជារៀងរាល់ថ្ងៃ និងតាមដានប្រព័ន្ធថាមពល ខណៈតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង។
ក្រុមអាជ្ញាធរបានពង្រីកវិធានការបន្ទាន់ ហើយប្រជាពលរដ្ឋស្វែងរកកន្លែងត្រជាក់ក្នុងជំរំបណ្ដោះអាសន្ន មាត់សមុទ្រ និងសួនទឹកនានា។
ទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា Yangsan ដែលជាទីក្រុងមួយស្ថិតនៅភាគខាងត្បូង បានកត់ត្រាសីតុណ្ហភាពក្ដៅ៤២,៥ អង្សាសេ ជាសីតុណ្ហភាពខ្ពស់បំផុតមួយក្នុងកំណត់ត្រាអាកាសធាតុក្នុងរយៈពេល១២២ឆ្នាំ។
រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង ក៏បានចេញការព្រមានពីរលកកម្ដៅលើកដំបូងផងដែរ សម្រាប់តំបន់មួយចំនួននៃរដ្ឋធានីសេអ៊ូល និងទីក្រុងជិតខាង Gyeonggi កាលពីថ្ងៃចន្ទ ដោយបន្តការព្រមាននោះដល់ផ្នែកទាំងអស់នៃរដ្ឋធានីរហូតដល់ថ្ងៃអង្គារនេះ ។
មិនមែនតែនៅកូរ៉េខាង្បូងទេ សារព័ត៌មានរដ្ឋកូរ៉េខាងជើង ក៏បានរាយការណ៍ពីសីតុណ្ហភាពឡើងដល់ជិត៤០អង្សាសេផងដែរក្នុងតំបន់មួយចំនួនរបស់ប្រទេសនេះ និងរាត្រីត្រូពិកទី៥ជាប់គ្នាក្នុងរដ្ឋធានីព្យុងយ៉ាង៕