ព័ត៌មានអន្តរជាតិ

ខ្មាន់បំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្ស ១៤ នាក់ក្នុងប្រទេសប៉ាគីស្ថាន

Published

on

68 Views

ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួសនៅខាងក្រៅប៉ុស្តិ៍នគរបាលមួយកន្លែងនៅតំបន់ជ្រលងភ្នំ Swat ប្រទេសប៉ាគីស្ថាន ដោយបានវាយប្រហារនៅជិតហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាដើម្បីតវ៉ា។


ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែសីហានេះ នៅតំបន់ Kabal ដែលជាទីក្រុងមួយនៅជ្រលងភ្នំក្នុងខេត្ត Khyber Pakhtunkhwa ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមលោក Umar Khan មន្ត្រីនគរបាលស្រុក Swat បានឲ្យដឹងថា ជនដៃដល់បំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រឿងផ្ទុះបន្ទាប់ពីបុគ្គលិកនគរបាលបានព្យាយាមបញ្ឈប់ និងតាមរកខ្មាន់បំផ្ទុះគ្រាប់បែករូបនោះនៅច្រកចូលប៉ុស្តិ៍នគរបាល។


អធិការរងនគរបាលស្រុក Swat លោក Fida Hussain បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២២ នាក់បានរងរបួស។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ការផ្ទុះនេះបានកើតឡើងនៅជិតមនុស្សរាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅចំណុចប្រសព្វក្បែរនោះដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងតំបន់។
ក្រុមបាតុករបានប្រមូលផ្តុំគ្នាជាពិសេសដើម្បីថ្កោលទោសការកើតឡើងវិញនៃការវាយប្រហារដោយហិង្សានៅក្នុងស្រុក Swat ជាជ្រលងភ្នំមួយដែលបានក្លាយជាទីតាំងរឹងមាំរបស់ក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ផងដែរថាជាក្រុម Tehreek-e-Taliban Pakistan (TTP) មុនពេលការវាយលុកដោយយោធាក្នុងឆ្នាំ ២០០៩ ឈានដល់ការបណ្តេញក្រុមនេះចេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

two + 5 =

ពេញនិយម

Exit mobile version