ព័ត៌មានអន្តរជាតិ

មនុស្ស៩នាក់ស្លាប់ និង ៤១ នាក់បាត់ខ្លួនក្នុងអគ្គីភ័យសាឡាងឥណ្ឌូនេស៊ី

Published

on

66 Views

សាឡាងឥណ្ឌូនេស៊ីមួយបានឆេះនៅលើសមុទ្រកាលពីថ្ងៃអាទិត្យទី២ ខែសីហានេះ ដោយបានសម្លាប់មនុស្សប្រាំនាក់ និងបន្សល់ទុកមនុស្ស ៤១ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីអ្នកខ្លះលោតចុះពីលើទូក។

នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ Surabaya ដែលបានផ្តល់តួលេខចុងក្រោយបំផុតបានឱ្យដឹងថា មនុស្សសរុបចំនួន ២២៥ នាក់នៅលើនាវាត្រូវបានជួយសង្គ្រោះ។ ខណៈអ្នកដំណើរមួយចំនួនបានលោតចូលទៅក្នុងសមុទ្រ ហើយត្រូវបានជួយសង្គ្រោះដោយនាវានៅក្បែរនោះ។

យ៉ាងណាម៉ិញ គេក៏សង្កេតឃើញថាមាននាវាចំនួនបួនគ្រឿងផ្សេងទៀតកំពុងត្រៀមលក្ខណៈនៅជិតសាឡាង ប៉ុន្តែមិនអាចចូលទៅជិតបានទេ ដោយសារតែហានិភ័យដែលបង្កឡើងដោយសម្ភារៈងាយឆេះនៅលើសាឡាង។

គូសបញ្ជាក់ថា គ្រោះថ្នាក់​សមុទ្រ​ជា​រឿង​ធម្មតា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រជុំកោះ​មួយ​ដែល​មាន​កោះ​ជាង ១៧,០០០ ដោយសារ​ស្តង់ដារ​សុវត្ថិភាព​ធូររលុង និង​អាកាសធាតុ​មិន​អាច​ទាយទុកជាមុន​បាន។ សាឡាង​ដឹក​មនុស្ស​ជាង ៧០ នាក់បាន​លិច​កាលពី​ខែ​មុន ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​ជិត Selayar ដែល​ជា​កោះ​ត្រូពិច​តូច​មួយ​នៅ​ភាគ​ខាងត្បូង​នៃតំបន់ Sulawesi៕

Leave a Reply

Your email address will not be published. Required fields are marked *

two × 5 =

ពេញនិយម

Exit mobile version