ព័ត៌មានអន្តរជាតិ

កង្វះទីជម្រក ធ្វើឱ្យប្រជាជនទីក្រុងគីវមានកំហឹង ខណៈការវាយប្រហាររបស់រុស្ស៊ីកើនឡើង

Published

on

12 Views

មានទីជម្រកគេចពីគ្រាប់បែកថ្មីមួយកន្លែងនៅក្រោមសាលារៀនក្នុងតំបន់គ្រោះថ្នាក់បំផុតនៅទីក្រុងគីវ។ ក្នុងចំណោមប្រជាជនតំបន់ដែលមានកំហឹងប្រជនជនម្នាក់និយាយថា «ខ្ញុំរស់នៅក្បែរនេះ ខ្ញុំនិងចៅប្រុសបានរត់គេចខ្លួនក្នុងចំណោមមីស៊ីលបាលីស្ទីក និងគ្រាប់ផ្ទុះ។ ខ្ញុំបានរត់ទៅគ្លីនិកមួយជាកន្លែងដែលមានទីជម្រក ហើយបច្ចុប្បន្នទីជម្រកមួយត្រូវបានសាងសង់រួចរាល់ ពួកគេអាចអនុញ្ញាតឱ្យយើងចូលទៅបាន ដោយវាត្រូវចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីទៅដល់» ។
រុស្ស៊ី បានវាយប្រហារទីក្រុងគីវដោយមីស៊ីលបាលីស្ទីកដែលអ៊ុយក្រែនខ្វះមធ្យោបាយស្ទាក់ចាប់។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនា និងខែកក្កដា ហើយកង្វះទីជម្រក បានលេចចេញជាចំណុចសំខាន់។ រដ្ឋបាលទីក្រុងគីវនិយាយថា ទីក្រុងនេះមានកន្លែងស្នាក់នៅចំនួន ៤.៣៥៨ កន្លែងដើម្បីផ្តល់ទីជម្រកដល់ប្រជាជន ៣ លាននាក់របស់ខ្លួន។ ប៉ុន្តែមានតែ ៥០០ កន្លែងប៉ុណ្ណោះដែលជាទីជម្រកគេចពីគ្រាប់បែកបានដោយសុវត្ថិភាព។
ប្រជាជននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសង្គ្រាមរយៈពេលប្រាំឆ្នាំនោះទេ។ ទីជម្រក មិនគួរស្ថិតនៅក្នុងបន្ទប់ក្រោមដីបែបនោះទេ ព្រោះបន្ទប់ក្រោមដីនឹងមិនជួយសង្គ្រោះនរណាម្នាក់បានឡើយ។ វានឹងត្រូវកម្ទេចនៅក្រោមគំនរបាក់បែកជាមួយមនុស្សទាំងអស់នោះនៅខាងក្នុង។ ស្ថានីយ៍រថភ្លើងក្រោមដីចំនួន ៤៧ កន្លែងរបស់ទីក្រុងគីវបានក្លាយជាទីជម្រកដែលអាចទុកចិត្តបំផុត ទោះបីជាវាពុំមានសុវត្ថិភាពពេញលេញក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

eleven + nine =

ពេញនិយម

Exit mobile version