ព័ត៌មានអន្តរជាតិ

ការវាយប្រហារដោយយានដ្រូន​នៅអេហ្ស៊ីបបង្កឱ្យមានការព្រួយបារម្ភផ្នែក​សន្តិសុខអំពីការនាំចេញប្រេងតាមព្រែកជីក​ស៊ុយអេ

Published

on

12 Views

(អេហ្ស៊ីប)៖ ការវាយប្រហារដោយយានដ្រូន​​ដែលបានបំផ្លាញនាវា​ដឹកប្រេងពីរគ្រឿងនៅក្នុងដែនទឹកអេហ្ស៊ីប បានធ្វើឱ្យមានការព្រួយបារម្ភផ្នែក​​​​សន្តិសុខថាម​ព​លឡើ​ងវិញនៅ​​ព្រែកជីកស៊ុយអេ(Suez)​ ដែលនៅក្បែរនោះ និងបំពង់បង្ហូរប្រេងពាក់ព័ន្ធ ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រេងអារ៉ាប៊ីសាអ៊ូ​​​ឌីតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់។
ទោះ​អ៊ីរ៉​ង់ និង​សម្ព័ន្ធមិត្តក្រុម​ហ៊ូទី​របស់ខ្លួនបានបាញ់ប្រហារលើនាវា​ដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz និង Bab el-Mandeb ក៏ដោយ ​​ ព្រែក Suez និងបំពង់បង្ហូរប្រេង Sumed របស់អេហ្ស៊ីបនៅតែបន្តផ្តល់ផ្លូវនាំចេញដែលមានសុវត្ថិភាព និងឆ្ពោះទៅទិសខាងជើងសម្រាប់ទំនិញថាមពលសមុទ្រក្រហមរបស់អារ៉ាប៊ីសាអ៊ូ​ឌីត។


ខណៈគ្មានភាគីណាមួយអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារកាលពី​ថ្ងៃពុធលើនាវា​ដឹកប្រេងនៅកំពង់ផែ Damietta របស់អេហ្ស៊ីប ដែលមានទីតាំងនៅលើសាខាមួយនៃដីសណ្តទន្លេនីលជិតសមុទ្រ​​មេឌីទែរ៉ាណេ ឬគំរាមកំហែងជាសាធារណៈដល់ព្រែកជីក​ Suez ហានិភ័យដែលអាចកើតមានចំពោះចំណុចឆ្លងកាត់​​ដ៏សំខាន់​​​នេះ​បានបន្ថែមការព្រួយបារម្ភដល់ទីផ្សារសកល​។
លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវថាមពលនៅក្រុមហ៊ុនប្រឹក្សាយោបល់ MST Marquee បានលើកឡើង​ថា ការឆ្ល​ងកា​ត់តាម​រយៈ​សមុទ្រក្រហម សូម្បីតែឆ្លងកាត់ផ្លូវទឹក​មេឌីទែរ៉ាណេដ៏វែងជាងនេះក៏ដោយ អាចប្រឈមនឹងហានិភ័យ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងរហូតដល់៥​លាន​​​បារ៉ែ​លក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នអាចឆ្លងកាត់ច្រកសមុទ្រ Hormuz៕

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + ten =

ពេញនិយម

Exit mobile version