ព័ត៌មានអន្តរជាតិ
ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
ការប្រយុទ្ធគ្នាតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ ខណៈប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ។
ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន បានប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយ ភាពតានតឹងបានកើនឡើងខ្លាំង នៅក្នុងខែកុម្ភៈកន្លងទៅ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីសងសឹកនឹងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន។
បញ្ហានេះ ប៉ាគីស្ថាន បានចោទអាហ្វហ្គានីស្ថានថា បានផ្តល់ជម្រកដល់ក្រុមប្រដាប់អាវុធ ដែលបានប្រព្រឹត្តការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថាន ជាពិសេសក្រុមតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា TTP។
គូសបញ្ជាក់ថា ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកគេបានដណ្តើមអំណាចក្នុងឆ្នាំ២០២១ បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាម៉េរិកចេញពីទឹកដី៕