ព័ត៌មានអន្តរជាតិ
រុស្ស៊ី ព្រមានអាម៉េរិក អំពីការផ្គត់ផ្គង់អាវុធទៅអ៊ុយក្រែន
30 Views
រុស្ស៊ីបានព្រមានសហរដ្ឋអាម៉េរិកក្នុងទីក្រុងម៉ានីលនៅព្រឹកថ្ងៃទី២៣កក្កដានេះ អំពីការដឹកជញ្ជូនអាវុធ «ដែលមិនអាចទទួលយកបាន» ទៅឱ្យអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចេញសេចក្តីថ្លែងការណ៍មួយដោយ «សង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានទេក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបក្រុងគៀវ»។
តាមសេចក្តីថ្លែងការណ៍លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយប្រទេសអឺរ៉ុប ដែលនៅតែកំពុងស្វែងរកការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី»។ លោកបាននិយាយម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «ដំណោះស្រាយនយោបាយ-ការទូតចំពោះជម្លោះ»។
គូសបញ្ជាក់ថា ការជួបគ្នានេះ ជាលើកដំបូងរវាងលោក Lavrov និងលោក Rubio ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានប្តូរពីការសម្របសម្រួលនៅអ៊ុយក្រែនទៅជាការដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា៕