ព័ត៌មានអន្តរជាតិ

អបអរសាទរ! អេស្ប៉ាញ ក្លាយជា​​ជើង​ឯក​ពិភព​លោក World Cup 2026 ក្រោយ​ឈ្នះ អាហ្សង់ទីន

Published

on

45 Views

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​បាល់ទាត់​ពិភព​លោក FIFA World Cup ២០២៦ បន្ទាប់​ពី​ប្រើ​ពេល ១២០ នាទី ​យក​ឈ្នះអាហ្សង់ទីន ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ។

សម្រាប់​ការ​ប្រកួត ៩០ នាទី​ ក្រុម​ទាំង​ពីរគ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ​របស់​អាហ្សង់ទីន Enzo Fernández ទទួល​បាន​កាត​លឿនពីរ​ដង ហើយ​ក៍​​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទីលាន។

ការ​ប្រកួត​នេះ​ពិត​ជា​រងសម្ពាធ​ខ្លាំង​ណាស់ ដោយសារ ​អេស្ប៉ាញ មាន​គ្នា ១១នាក់​ ខណៈ​អាហ្សង់ទីន​មាន​គ្នា ១០ នាក់តែប៉ុណ្ណោះ។

យ៉ាងណាម៉ិញការ​បន្ថែម​ម៉ោង ១៥​នាទីដង បានធ្វើអេស្ប៉ាញ មាន​ឱកាស​ទម្លាយ​សំណាញ់​ទី​របស់​អាហ្សង់ទីន​បាន​សម្រេច​ដោយ​កីឡាករ Ferran Torres ដើម្បី​នាំ​មុខ ១-០ នៅ​នាទី១០៦។

លទ្ធផលនេះធ្វើឱ្យក្រុម​គោជល់អេស្ប៉ាញ បាន​ក្លាយ​ជា​ម្ចាស់ជើង​ឯក​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ហើយ អាហ្សង់ទីន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ និង អង់គ្លេស ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ ខណៈបារាំងទទួលចំណាត់ថ្នាក់លេខ៤៕

Leave a Reply

Your email address will not be published. Required fields are marked *

5 × 3 =

ពេញនិយម

Exit mobile version