ព័ត៌មានអន្តរជាតិ

ផ្ទុះ​​ឃ្លាំង​ស្តុក​គ្រាប់រំសេវ​ឥណ្ឌូណេស៊ី បណ្តាលឱ្យស្លាប់​កងទ័ព និងរបួសជាច្រើននាក់

Published

on

38 Views

ករណីផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវយោធាមួយនៅលើកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៦ ខែកក្កដានេះ ទាហានម្នាក់បានបាត់បង់ជីវិត និងរបួសប្រាំមួយនាក់ផ្សេងទៀត នេះបើយោងតាមអ្នកនាំពាក្យកងទ័ពលោក Donny Pramono។ ខណៈដែលទាហានកំពុងអនុវត្ត «នីតិវិធីត្រួតពិនិត្យ និងថែទាំ» នៅទីតាំងនោះក្នុងស្រុក Madiun។

លោក Donny បានបញ្ជាក់ថា កងទ័ពម្នាក់ត្រូវបានប្រកាសថាស្លាប់ បួននាក់រងរបួសធ្ងន់ធ្ងរ និងពីរនាក់ទៀតរងរបួសស្រាល ដោយបន្ថែមថា អ្នកស៊ើបអង្កេតយោធានឹងស៊ើបអង្កេតលើហេតុការណ៍នេះ។

កាលពីឆ្នាំមុន យ៉ាងហោចណាស់ទាហានបួននាក់ និងជនស៊ីវិលប្រាំបួននាក់ត្រូវបានសម្លាប់ នៅពេលដែលកងទ័ពឥណ្ឌូនេស៊ីបានបោះចោលគ្រាប់រំសេវចូលទៅក្នុងរណ្តៅមួយដើម្បីបំផ្ទុះចោល។

នៅឆ្នាំ ២០២៤ ក៏មានការផ្ទុះឡើងនៅឃ្លាំងស្តុកគ្រាប់រំសេវយោធាមួយនៅជាយក្រុងហ្សាការតា ដោយបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋក្បែរនោះចេញ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទ្បើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

5 × 5 =

ពេញនិយម

Exit mobile version