ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹង​ជីក​ប្រឡាយ​លែងសត្វក្រពើជុំវិញ​ពន្ធនាគារ​ ដែលដាក់​អ្នកទោស​ប៉ាឡេស្ទីន​​

Published

on

43 Views

​អ៊ីស្រាអែល ​កំពុងពិចារណាអនុវត្តសំណើរ​ដ៏ចម្រូងចម្រាស​​របស់រដ្ឋមន្ត្រីសន្តិសុខជាតិ​ លោក​  Itamar Ben-Gvir ដើម្បីជីក​ប្រឡាយទឹក​ហ៊ុំព័ទ្ធពន្ធនាគារ​​ឃុំឃាំង​ដែល​ដាក់​​​អ្នកទោសប៉ាឡេស្ទីន​ ជាមួយនឹងកា​រលែង​សត្វ​​ក្រពើ​ដ៏ច្រើនសន្ធឹកសន្ធាប់​​​។

យោងតាមសារព័ត៌មាន Channel 7 របស់អ៊ីស្រាអែល​ឱ្យ​ដឹងថ្ងៃទី១៧ខែ​កក្ក​ដានេះ​ថា រដ្ឋមន្ត្រីការពារ​បរិស្ថាន លោកស្រី​ Idit Silman បានចុះហត្ថលេខាលើបទបញ្ជា​មួយ​ ក្នុង​ការ​ចាត់ថ្នាក់ក្រពើជាសត្វព្រៃដែលត្រូវ​បានគ្រប់គ្រង​ អនុញ្ញាតឱ្យស្ថាប័ន​រដ្ឋាភិបាល រួមទាំងសេវា​ពន្ធនាគារអ៊ីស្រាអែល រក្សាពួកវានៅក្នុង​កន្លែង​លក្ខខណ្ឌ​ជាក់លាក់។

ចលនាមួយនេះ​ ​នឹងលុបបំបាត់ផ្លូវច្បាប់​របស់ប្រទេស​ ដោយសារពី​មុន​​ក្រពើ​ត្រូវបានចាត់ថ្នាក់ជាសត្វព្រៃ​ដែលត្រូវបានការពារ អាចរក្សាទុកបានតែនៅក្នុងសួនសត្វ​ដែល​មានអាជ្ញាប័ណ្ណប៉ុណ្ណោះ​។ ការផ្លាស់​ប្តូរផ្នែក​ច្បាប់នេះ​បាន​ធ្វើឡើង​ បន្ទាប់ពីការជំទាស់របស់​អាជ្ញាធរធម្មជាតិ និងឧទ្យាន​អ៊ីស្រាអែល​ចំពោះគម្រោងបើក​ ​«ពន្ធនាគារក្រពើ»។

យ៉ាងណាក៏ដោយ លោក Ben-Gvir បាន​បង្ហាញសំណើនេះ​ប្រហែល ៦ខែមុន ដោយអំពាវនាវ​ឱ្យមានពន្ធនាគារ​ដែល​មានសន្តិសុខខ្ពស់​ ហ៊ុំព័ទ្ធដោយ​ផ្លូវទឹក​ពោរពេញដោយក្រពើ ដើម្បីរារាំង​ការប៉ុនប៉ងរត់គេចខ្លួនរបស់អ្នកទោសប៉ាឡេស្ទីន​។

គូសបញ្ជាក់ថា ពន្ធនាគារអ៊ីស្រាអែលបានចាប់​ផ្តើមពិនិត្យមើល​លទ្ធភាពនៃគម្រោងនេះរួចហើយ ខណៈមន្ត្រីអ៊ីស្រាអែល​ជឿ​ជាក់ថា ប្រឡាយដែល​ពោរពេញដោយក្រពើអាច​កាត់បន្ថយការចំណាយ​លើការការពារ ខណៈ​ជួយ​ពង្រឹងសន្តិសុខ​ពន្ធនាគារ៕

Leave a Reply

Your email address will not be published. Required fields are marked *

8 + 14 =

ពេញនិយម

Exit mobile version