ព័ត៌មានអន្តរជាតិ

តុលាការសិង្ហបុរី ប្តឹង Bloomberg ទាសំណងជាង ៣៥ម៉ឺនដុល្លារ ពីបទបរិហាកេរ្តិ៍មន្រ្តីជាន់ខ្ពស់២រូប

Published

on

44 Views

តុលាការជាន់ខ្ពស់សិង្ហបុរី បានឱ្យស្ថាប័នព័ត៌មាន Bloomberg News និងអ្នកយកព័ត៌មានម្នាក់ បង់ប្រាក់សំណងការខូចខាតប្រមាណ ៣៥៥,៧៣៤ ដុល្លារអាម៉េរិក ទៅឱ្យរដ្ឋមន្ត្រីសិង្ហបុរីពីររូប គឺលោក K Shanmugam រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Tan See Leng រដ្ឋមន្ត្រីក្រសួងកម្លាំងពលកម្ម ពីបទ«បរិហាកេរ្តិ៍»។

យោងតាមការចេញផ្សាយរបស់កាសែត BBC ការប្តឹងទាមទារសំណងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីទាំងពីរបានប្តឹងចោទប្រកាន់ Bloomberg ជុំវិញអត្ថបទមួយដែលបានចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៤ ដោយសរសេរដៅចំឈ្មោះរបស់លោក ក្នុងសាច់រឿង «ភាពមិនតម្លាភាព និងអាថ៌កំបាំង» នៃការទិញលក់វីឡាប្រណីតនៅក្នុងប្រទេសសិង្ហបុរី។

ចៅក្រមសិង្ហបុរី បានរកឃើញថា អត្ថបទនោះមាន «ចេតនាទុច្ចរិត» និងខ្វះការប្រុងប្រយ័ត្ន ដោយបានសរសេរចោទប្រកាន់ថាប្រព័ន្ធទិន្នន័យដីធ្លីរបស់រដ្ឋមានភាពស្រពិចស្រពិល ទាំងដែលវាជាឯកសារសាធារណៈអាចស្វែងរកបាន។ ចៅក្រមគូសបញ្ជាក់ថា ក្រោយពេលអាជ្ញាធរបង្គាប់ឱ្យកែតម្រូវ ប៉ុន្តែ Bloomberg បែរជាដកប្រព័ន្ធបង់ប្រាក់ (Paywall) ចេញ ដើម្បីឱ្យអ្នកអានចូលមើលអត្ថបទនោះដោយសេរី និងបានប្រកាសការពារការចុះផ្សាយរបស់ខ្លួនថែមទៀត។

ករណីប្តឹងនេះ និពន្ធនាយករបស់ Bloomberg បានសម្តែងការខកចិត្ត និងបន្តការពារអ្នកយកព័ត៌មានរបស់ខ្លួន ដោយអះអាងថាអត្ថបទនោះធ្វើឡើងដើម្បីផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

16 − six =

ពេញនិយម

Exit mobile version