ព័ត៌មានអន្តរជាតិ

មេដឹកនាំថៃ អញ្ជើញមេយោធាមីយ៉ាន់ម៉ាទៅជួបនៅខែក្រោយនេះ ខណៈស្ថានភាពតាមព្រំដែនកាន់តែធ្ងន់ធ្ងរឡើង

Published

on

47 Views

មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃក្នុងខែសីហានេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ខណៈដែលទីក្រុងបាងកកកំពុងប្រឈមមុខកាន់តែធ្ងន់ធ្ងរតាមបណ្តោយព្រំដែន ដែលគ្រាប់កាំភ្លើង និងមីស៊ីលរបស់ទ័ពការែនមីយ៉ាន់ម៉ា តែងតែធ្លាក់ចូលទឹកដីថៃញឹកញ៉ាប់។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់នៅថ្ងៃទី១៥ ខែកក្កដានេះ។

លោក មីន អ៊ុង ឡាំង អតីតមេដឹកនាំយោធា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានទម្លាក់មេដឹកនាំប្រជាធិបតេយ្យ លោកស្រី អ៊ុង សាន ស៊ូជី ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល ត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិលក្នុងខែមេសា បន្ទាប់ពីការបោះឆ្នោតដែលមានការរឹតត្បិតយ៉ាងខ្លាំង។

ប្រទេសថៃ ដែលជាប្រទេសជិតខាង បានដឹកនាំកិចប្រជុំក្រៅផ្លូវការណ៍មួយកាលពីពេលថ្មីៗនេះ ដើម្បីចាប់ផ្តើមធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ ទាំងទ្វេភាគី និងតាមរយៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១១ប្រទេស ប៉ុន្តែមិនមានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់ឡើយ។

ជាយូរមកហើយ​ ប្រទេសថៃបានប្រឈមមុខនឹងផលវិបាកនៃសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា រួមទាំងការប្រយុទ្ធគ្នាដែលឆ្លងកាត់ព្រំដែនរបស់ខ្លួនម្តងម្កាល ដែលធ្វើឱ្យប្រទេសថៃកាន់តែពិបាករស់នៅតាមបណ្តោយព្រំដែន។

នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសថៃចាប់តាំងពីលោកបានផ្លាស់ប្តូរជំហរ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចិន និងឡាវ ដែលជាសមាជិកអាស៊ានក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

six − 4 =

ពេញនិយម

Exit mobile version