ព័ត៌មានអន្តរជាតិ
ចារកម្ម៖ អ៊ីរ៉ង់អាចនឹងធ្វើឃាតលោក ត្រាំ នៅក្នុងសេតវិមាន
អតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសារគំរាមគំហែលអាយុជីវិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដោយលោកបានប្រកាសជាសាធារណថារដ្ឋអ៊ីស្លាមអាចធ្វើឃាតលោកទោះបីជាស្ថិតនៅក្នុងសេតវិមានក៏ដោយ។
លោក Hossein Kanani Moghaddam អតីតមេបញ្ជាការ IRGC បានបញ្ជាក់ថាការធ្វើឃាតលោក ត្រាំ នៅសេតវិមាននេះ សាធារណរដ្ឋអ៊ីស្លាមអាចធ្វើដូច្នេះបានយ៉ាងងាយស្រួលបំផុតពេលណាដែលចាំបាច់ ព្រោះអ៊ីរ៉ង់មានសមត្ថភាពក្នុងការធ្វើរឿងនេះបាន។
អតីតមេបញ្ជាការ បន្ថែមទៀតថាអ៊ីរ៉ង់មិនចរចាជាមួយអាម៉េរិកដើម្បីសន្តិភាពទេ យើងកំពុងចរចាដើម្បីកាត់បន្ថយភាពតានតឹង។ ការចរចាជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកគឺមានបំណងពង្រឹងការទាមទាររបស់អ៊ីរ៉ង់ និងបង្ហាញជំហររបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងសហរដ្ឋអាម៉េរិក។ លោកសង្គត់ធ្ងន់ថាអ៊ីរ៉ង់មិនចរចាដើម្បីសន្តិភាពជាមួយលោក ត្រាំ និងជំនួយការឧក្រិដ្ឋជនរបស់អាម៉េរិកឡើយ៕