ព័ត៌មានអន្តរជាតិ
សភាអ៊ីរ៉ង់ ត្រៀមចេញច្បាប់ស្តីពីច្រកសមុទ្រហ័រមូស
សភាអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីច្រកសមុទ្រហ័រមូស ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រ។
ប្រធានគណៈកម្មាធិការសន្តិសុខ លោក Ebrahim Azizi បានសរសេរនៅលើ X ថា «យប់មិញ ស្របពេលជាមួយនឹងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក សេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស និងឈូងសមុទ្រពែរ្ស ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសភាអ៊ីរ៉ង់។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល ៣០លានដុល្លារអាមេរិក សម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្ស (Supertanker) នីមួយៗដែលផ្ទុកពេញ។
ការណ៍នេះ វាដូចគ្នាទៅនឹងសង្គ្រាមចរាចរណ៍ឆ្លងកាត់ផ្លូវទឹក Bab al Mandeb ដោយកងជីវពលយេម៉ែន ដែលជាប់គាំងអស់រយៈពេលជិតពីរឆ្នាំ មុនពេលអំពាវនាវឱ្យមានបទឈប់បាញ់នៅឆ្នាំ២០២៦ និងជម្លោះដែលគ្រប់គ្រងសមុទ្រក្រហម ដោយក្រុម Houthis ៕