ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ​ Hasina ប្រឈម​ជាប់ពន្ធនាគារ​ពេល​ត្រឡប់​មកមាតុភូមិវិញ

Published

on

56 Views

លោកស្រី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីមានគម្រោងចាកចេញពីប្រទេសឥណ្ឌានៅខែធ្នូ ហើយចុះចូលនឹងតុលាការ។​ នេះបើយោងមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ។

លោកស្រី Hasina ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសបង់ក្លាដែស ហើយគណបក្សរបស់លោកស្រីត្រូវបានហាមឃាត់ បន្ទាប់ពីការបះបោរដ៏ខ្លាំងក្លាប្រឆាំងនឹងការគ្រប់គ្រងដ៏យូរអង្វែងរបស់លោកស្រីក្នុងឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិចោទថាបានសម្លាប់មនុស្ស១៤០០នាក់។

យ៉ាងណាក៏ដោយលោកស្រី Shama Obaed Islam រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានព្រមានថា លោកស្រី Sheikh Hasina គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។ ប្រសិនបើលោកស្រីចុះចូល វិធានការនឹងត្រូវធ្វើឡើងប្រឆាំងនឹងលោកស្រី តាមច្បាប់របស់ប្រទេសបង់ក្លាដែស។ បន្ថែមពីនោះ លោកស្រីនឹងត្រូវជាប់ពន្ធនាគារ ហើយនីតិវិធីបន្ថែមទៀតនឹងបន្តតាមបទប្បញ្ញត្តិនៃច្បាប់។

ដោយឡែក តុលាការឧក្រិដ្ឋកម្មសង្គ្រាមរបស់ប្រទេសនេះបានកាត់ទោសប្រហារជីវិតលោកស្រី Hasina កាលពីខែវិច្ឆិកា ដោយកំបាំងមុខ ពីបទបញ្ជាឱ្យមានការបង្ក្រាបយ៉ាងសាហាវលើការបះបោរដែលដឹកនាំដោយនិស្សិត។ ប៉ុន្តែលោកស្រីបានបដិសេធការចោទប្រកាន់ពីការនិរទេសខ្លួន។

ប្រទេសបង់ក្លាដែសឥឡូវនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Tarique Rahman ដែលបានចូលកាន់តំណែងកាលពីខែកុម្ភៈ បន្ទាប់ពីការបោះឆ្នោត ហើយកំពុងធ្វើឱ្យប្រទេសមានស្ថិរភាពបន្ទាប់ពីភាពចលាចលនយោបាយរយៈពេលពីរឆ្នាំ។

នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកស្រីក្នុងអំឡុងពេលនិរទេសខ្លួននៅប្រទេសឥណ្ឌា លោកស្រី Hasina បានប្រកាសថា លោកស្រីមានបំណងចង់វិលត្រឡប់មកប្រទេសវិញដោយស្ម័គ្រចិត្ត។ ខណៈសំណុំរឿងត្រូវបានដាក់ប្តឹងប្រឆាំងនឹងមេដឹកនាំ និងមន្ត្រីស្ទើរតែទាំងអស់ ហើយពួកគេជាច្រើនកំពុងលាក់ខ្លួន ដូច្នេះយើងទាំងអស់គ្នានឹងចុះចូលនៅតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *

4 + ten =

ពេញនិយម

Exit mobile version