ព័ត៌មានអន្តរជាតិ

​អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz សំខាន់ជាងគ្រាប់បែក​នុយក្លេអ៊ែរ​រាប់សិបដង

Published

on

48 Views

ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថា ច្រកសមុទ្រ Hormuz ដែលដឹក​ប្រេង​ឆ្លង​កាត់​​ពី​មជ្ឈិមបូព៌ា​ទៅកាន់ទីផ្សារ​អន្តរជាតិ គឺ​មានសារៈសំខាន់ជាងគ្រាប់បែក​​នុយក្លេអ៊ែរ​រាប់សិបគ្រាប់ទៅ​ទៀត​​ ដោយបានប្តេជ្ញាថានឹងការពារផ្លូវទឹកដ៏សំខាន់មួយនេះដាច់ខាត។

លោក Mohsen Rezaei ដែលជា​ទីប្រឹក្សា​​​​ប្រមុខ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ បានលើកឡើងអំឡុងពេលវាយប្រហារគ្នាទៅវិញមកជាមួយអាម៉េរិកនៅថ្ងៃទី១២ ខែកក្កដានេះថា «ច្រកផ្លូវយុទ្ធសាស្ត្រនេះមានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ទៅទៀត ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងការពារវា»។

ជាមួយគ្នានេះ បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថាព្យាយាមបង្កើតគ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុង​តេហេរ៉ង់​បានអះអាងវិញថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិលតែប៉ុណ្ណោះ។

ភាពតានតឹងទាំងនេះបានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ តាមរយៈការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់អាម៉េរិក-អ៊ីស្រាអែល ដែលបានសម្លាប់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ali Khamenei។

ឧបសគ្គចម្បងក្នុងការឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ គឺអនាគតនៃច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បានបិទ មិនឲ្យមានការដឹកជញ្ជូនពាណិជ្ជកម្មអំឡុងពេលសង្រ្គាម។ ជាក់ស្ដែង ផ្លូវទឹកនេះគឺជាបំពង់បង្ហូរដ៏សំខាន់សម្រាប់ការនាំចេញប្រេង និងហ្គាសចេញពីតំបន់ឈូងសមុទ្រ ហើយការបិទច្រកសមុទ្រនេះក្នុងអំឡុងពេលសង្រ្គាម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

យ៉ាងណាក៏ដោយ ក្រុងតេហេរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz និងបានបាញ់បង្ហោះគ្រាប់មីស៊ីលព្រមទាំងដ្រូនទៅលើប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ដើម្បីជាការសងសឹកទៅនឹងការវាយប្រហារថ្មីៗរបស់សហរដ្ឋអាម៉េរិក។

ទន្ទឹមគ្នានេះ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសដែរថា ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់នាវាទាំងអស់ ហើយកងកម្លាំងយោធាអាម៉េរិកបាន «ត្រៀមលក្ខណៈ និងទីតាំងជាស្រេច» ដើម្បីធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − seven =

ពេញនិយម

Exit mobile version