ព័ត៌មានអន្តរជាតិ
អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តរាត្រីមួយសម្លាប់មនុស្ស២៧នាក់នៅទីក្រុងបាងកក
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
អ្នករួចជីវិតបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោងជិត១២យប់ កាលពីថ្ងៃអាទិត្យ ទី១២ កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។
ថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na Lat Phrao នៅព្រឹកនេះ ខណៈបុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់សិបនាក់បានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ។
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកន្លែងកើតហេតុថា អគ្គិភ័យបានរាលដាលយ៉ាងលឿន រហូតដល់ពិដាន។ ផ្សែងទំនងជាមូលហេតុចម្បងនៃការស្លាប់។
លោកបាននិយាយថា មនុស្ស ២៧ នាក់បានស្លាប់ និង ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស ក្នុងនោះចំនួន ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕