ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នើសុំជំនួយពីកូរ៉េខាងជើងក្នុងការស្វែងរកនាវិកដែលបាត់ខ្លួននៅជិតព្រំដែន

Published

on

53 Views

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងកំពុងស្នើរសុំជំនួយពីកូរ៉េខាងជើងដើម្បីស្វែងរកនាវិកដែលបាត់ខ្លួននៅជិតព្រំដែនប្រទេសទាំងពីរនៅឆ្នេរសមុទ្រភាគខាងកើត នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដានេះ។

សំណើនេះត្រូវបានផ្ញើតាមរយៈសារជាអក្សរទៅកាន់អ្នកយកព័ត៌មាន ដោយសារតែមិនមានខ្សែទំនាក់ទំនងសកម្មជាមួយមន្រ្តីកូរ៉េខាងជើង ដោយរំពឹងថាវានឹងត្រូវបានបញ្ជូនទៅដល់ទីក្រុងព្យុងយ៉ាងភ្លាមៗ នេះបើយោងតាមក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ ។

ខ្លឹមសារនៃសារនេះបានលើកឡើងថា «នៅថ្ងៃទី១២ ខែកក្កដា នាវិកកងទ័ពជើងទឹកម្នាក់បានបាត់ខ្លួន ខណៈពេលកំពុងបំពេញកាតព្វកិច្ចឆ្មាំសមុទ្រនៅសមុទ្រខាងកើត ហើយវាហាក់ដូចជាអណ្តែតឆ្លងកាត់ខ្សែព្រំដែនភាគខាងជើង​ ដោយសារកងទ័ពជើងទឹករបស់យើងកំពុងស្វែងរកអ្នកបាត់ខ្លួន យើងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងការស្វែងរក និងការប្រគល់មកវិញពីទស្សនៈមនុស្សធម៌» របស់ថ្នាក់ដឹកនាំកូរ៉េខាងជើង។

ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំជំនួយនេះឡើយ។

គូសបញ្ជាក់ថា រដ្ឋបាលកូរ៉េខាងត្បូងរបស់ប្រធានាធិបតី លី ជេម្យុង បានព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាងចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំមុន ប៉ុន្តែការស្នើសុំម្តងហើយម្តងទៀតសម្រាប់ការសន្ទនារបស់ខ្លួនត្រូវបានបដិសេធដោយកូរ៉េខាងជើង ដែលបានប្រកាសកូរ៉េខាងត្បូងថាជា «ប្រទេសអរិភាព» ក្នុងឆ្នាំ ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

10 + thirteen =

ពេញនិយម

Exit mobile version