ព័ត៌មានអន្តរជាតិ
ខ្យល់មូសុងវាយប្រហារប្រទេសបង់ក្លាដែសស្លាប់កើនដល់ ៥០នាក់ និងរាប់ម៉ឺននាក់ត្រូវជម្លៀសរកទីសុវត្ថិភាព
ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ នាក់នៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយមានមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះទៅរកទីតាំងសុវត្ថិភាព។
បើយោងតាមអង្គភាពAFPបានផ្សាយនៅថ្ងៃទី១៣ ខែកក្កដានេះថា បង់ក្លាដែស ដែលជាប្រទេសដីសណ្តរទំនាបមានទន្លេឆ្លងកាត់ ងាយរងគ្រោះខ្លាំងចំពោះទឹកជំនន់ និងការរអិលបាក់ដីក្នុងរដូវខ្យល់មូសុង ប៉ុន្តែអ្នកវិទ្យាសាស្ត្រថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ព និងកងកម្លាំងឆ្មាំព្រំដែនបានដឹកជញ្ជូនអាហារ ទឹក និងសម្ភារៈចាំបាច់ផ្សេងទៀតតាមទូកទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្តាច់ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងស្រុកភាគអាគ្នេយ៍។
យោងតាមស្នងការផ្នែកលោក Mohammed Ziauddin បានបញ្ជាក់ថាមានមនុស្សរហូតដល់ ៥០ នាក់បានស្លាប់នៅក្នុងស្រុកឆាតតូក្រាមដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រួមទាំង ២៩ នាក់បានកប់ក្នុងដី ខណៈមនុស្សប្រហែល ៣៥.០០០ នាក់ត្រូវបានបង្ខំឱ្យស្វែងរកជម្រក៕