ព័ត៌មានទូទៅ

ថ្នាល Education Broadcasting Cambodia ទទួល Champion សម្រាប់ការសិក្សាអនឡាញ ពីវេទិកាពិភពលោក WSIS

Published

on

50 Views

ហ្សឺណែវ៖ ជារៀងរាល់ឆ្នាំ វេទិកា WSIS ទទួលស្គាល់គំនិតផ្ដួចផ្ដេីមដែលចូលរួមអនុវត្តទិសដៅការងារទាំង១៨នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមពត៌មាន។

ឆ្នាំនេះ ថ្នាល Education Broadcasting Cambodia ត្រូវបានទទួលស្គាល់ជា Champion មួយក្នុងចំណោមជ័យលាភីទាំង៥ សម្រាប់ទិសដៅការងារលេខ C7៖ ក្រុមការសិក្សាអនឡាញ (E-Learning)។

កម្មវិធី Education Broadcasting Cambodia រៀបចំ និងប្រមូលផ្ដុំមេរៀន មាតិកាស្វ័យសិក្សា និងមាតិកាអប់រំបណ្ដុះបណ្ដាលនានា ដេីម្បីផ្ដល់ជូនដៃគូ និងសាធារណជនប្រេីប្រាស់។ កម្មវិធីនេះចូលរួមទាញប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដេីម្បីបម្រេីដល់ការធ្វេីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × 4 =

ពេញនិយម

Exit mobile version