ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងប្រកាសឱ្យ «ពង្រឹង» កងកម្លាំងនុយក្លេអ៊ែរ ត្រៀមខ្លួនប្រយុទ្ធ

Published

on

60 Views

កូរ៉េខាងជើងបានសម្រេចចិត្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធារ និងពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ ខែកក្កដានេះ។

ការប្រកាសនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំដ៏ធំមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច។

ក្នុងចំណោមវិធានការយោធាដែលបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំនោះ គឺជាការសម្រេចចិត្តមួយស្តីពី «ការពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ និងជំរុញផែនការសម្រាប់ការធ្វើឱ្យមានលក្ខណៈស្តង់ដារ ឯកទេស និងទំនើបកម្មមូលដ្ឋានយោធា»។

បន្ថែមពីនោះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការ «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។

ទោះស្ថិតនៅកាលទេសណាក៏ដោយ លោក គីម បានប្រកាសហើយថា សន្តិភាព និងសន្តិសុខរបស់ប្រទេសអាចកើតឡើងបានលុះត្រាតែមាន «កងទ័ពដ៏រឹងមាំ» និងការទប់ស្កាត់ការគំរាមកំហែងទាំងអស់។

កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានត្រួតពិនិត្យការធ្វើតេស្តអាវុធនៃនាវាពិឃាតកងទ័ពជើងទឹក Kang Kon ទម្ងន់ ៥,០០០ តោន ដែលបានក្រឡាប់កាលពីឆ្នាំមុនក្នុងអំឡុងពេលពិធីបាញ់សាកល្បងមីស៊ីល។ ហើយលោកក៏បានសន្យាថានឹងបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹករបស់កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថាជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបាន» ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាងលោកគីម និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ៕

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + four =

ពេញនិយម

Exit mobile version