ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលប្រាប់អាម៉េរិកថា អ៊ីរ៉ង់មានផែនការថ្មីធ្វើឃាតលោក ត្រាំ
55 Views
អ៊ីស្រាអែលបានផ្ញើរព័ត៌មានសម្ងាត់មួយទៅកាន់សហរដ្ឋអាម៉េរិកពីផែនការថ្មី និង «ជាក់លាក់» របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក CNN បានរាយការណ៍នៅថ្ងៃទី១០ ខែកក្កដានេះ។
របាយការណ៍ទាំងនេះបានកើតឡើងនៅពេលដែលការវាយប្រហារឡើងវិញរបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកសង្គ្រាមទាំងស្រុង និងបន្ទាប់ពីការប្រើប្រាស់យន្តហោះចាស់ដ៏គួរឱ្យងឿងឆ្ងល់របស់លោក ត្រាំ ដើម្បីចាកចេញពីប្រទេសទួរគីបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ។
យ៉ាងណាម៉ិញ ទីក្រុងតេអេរ៉ង់បានសន្យាអស់រយៈពេលជាច្រើនឆ្នាំមកហើយថានឹងវាយបកលោក ត្រាំ ចំពោះការបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងខែមករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក៕