ព័ត៌មានអន្តរជាតិ

ចិន ជម្រុញឱ្យអាម៉េរិក-អ៊ីរ៉ង់ ប្រើផ្លូវការទូតដោះស្រាយជម្លោះ ជាជាងប្រើប្រាស់កម្លាំងបាយសងសឹកគ្នា

Published

on

44 Views

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថាការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាម៉េរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាងកាន់តែខ្លាំងឡើង។

លោកស្រី បានលើកឡើងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

ដោយឡែក កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានបង្ហោះដ្រូន និងបាញ់មីស៊ីលគោលដៅលើទីតាំងយោធាអាម៉េរិកចំនួន ៨៥កន្លែង រួមមានកំពង់ផែ Salman ដែលជាទីបញ្ជាការដ្ឋាននៃកងនាវាទី៥ របស់កងទ័ពជើងទឹកអាម៉េរិកប្រចាំនៅប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al-Salem នៅក្នុងប្រទេសគូវែត។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី ម៉ៅ នីង បានជម្រុញឲ្យភាគីទាំងពីរដោះស្រាយជម្លោះតាមរយៈការចរចា បន្តអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា និងចៀសវាងការប្រើប្រាស់កម្លាំងបាយ៕

Leave a Reply

Your email address will not be published. Required fields are marked *

fourteen − five =

ពេញនិយម

Exit mobile version