ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានអាមេរិកថា បើលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសទួរគីនឹង «បំផ្លាញតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិកទៅឱ្យប្រទេសទួរគីនឹង «បំផ្លាញ» តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា។
ការព្រមានរបស់លោកបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump កំពុងពិចារណាលើវិធានការលក់យន្តហោះចម្បាំង ខណៈអាម៉េរិកបានដកទណ្ឌកម្មប្រទេសទួរគីចេញពីកម្មវិធី F-35 ក្នុងឆ្នាំ ២០១៩ ដោយសារតែការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។
យ៉ាងណាក៏ដោយលោក Netanyahu ហាក់បង្ហាញការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះការលក់សព្វាវុធដ៏ទំនើបចុងក្រោយនេះ ខណៈសង្គ្រាមជុំទិសមិនទាន់បញ្ចប់នៅឡើយ ដោយលោកនិយាយថា «វានឹងបំផ្លាញតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ពីព្រោះខ្ញុំគិតថាប្រទេសទួរគីមានមហិច្ឆតាឈ្លានពាន» ដោយបន្ថែមថា «នៅពេលអ្នកផ្តល់អំណាចនោះដល់ពួកគេ អ្នកនឹងឃើញការឈ្លានពានជាបន្តបន្ទាប់»។
ប្រទេសទួរគីបានស្វែងរកជាយូរមកហើយដើម្បីទិញយកកម្មវិធី F-35 ឡើងវិញ និងសម្រាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យខូចទំនាក់ទំនង និងរារាំងគម្រោងការពារជាតិទួរគី។
គូសបញ្ជាក់ថាលោក Netanyahu ពីមុនបានប្រឆាំងនឹងការលក់យន្តហោះចម្បាំងទៅឱ្យប្រទេសទួរគី ប៉ុន្តែប្រធានាធិបតី Recep Tayyip Erdogan កំពុងពឹងផ្អែកលើទំនាក់ទំនងល្អរបស់លោកជាមួយលោក Trump ដើម្បីជួយធានាការដឹកជញ្ជូនយន្តហោះចម្បាំងចំនួនប្រាំគ្រឿង ស្របពេលដែលការទូទាត់ប្រាក់ត្រូវបានធ្វើឡើងរួចហើយ៕