ព័ត៌មានអន្តរជាតិ

ហេតុអ្វី មេដឹកនាំអ៊ីរ៉ង់ថ្មីមិនបង្ហាញមុខ ខណៈកូនប្រុសផ្សេងទៀតគោរពវិញ្ញាណក្ខន្ធលោក Khamenei​?

Published

on

87 Views

កូនប្រុសបីនាក់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅក្នុងពិធីបុណ្យសពរបស់លោក ប៉ុន្តែបើជាមិនឃើញកូនប្រុសម្នាក់ទៀតមិនបង្ហាញខ្លួនគឺលោក Mojtaba Khamenei ខណៈលោកជាអ្នកស្នងតំណែងមេដឹកនាំថ្មីរបស់អ៊ឺរ៉ង់។

ហ្វូងមនុស្សរាប់ពាន់នាក់បានបំពេញបរិវេណសាសនា Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់ពីរថ្ងៃជាប់ៗគ្នា ដើម្បីចូលរួមពិធីបុណ្យសពរបស់លោក Khamenei និងសមាជិកគ្រួសារបួននាក់ ដែលត្រូវបានសម្លាប់នៅថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងការវាយប្រហារតាមអាកាសរបស់អាម៉េរិកនិងអ៊ីស្រាអែល។

ក្រៅពីការបញ្ចុះសពមេដឹកនាំកំពូលនេះដែលបានគ្រប់គ្រងសាធារណរដ្ឋអ៊ីស្លាមអស់រយៈពេលជាងបីទសវត្សរ៍កន្លះ ពិធីបុណ្យសពគឺជាឱកាសមួយសម្រាប់អាជ្ញាធរអ៊ីរ៉ង់ដើម្បីពង្រឹងភាពធន់របស់ពួកគេ បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំសប្តាហ៍ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។

ក្បួនដង្ហែសពត្រូវបានគ្រោងទុកសម្រាប់ថ្ងៃចន្ទនៅទីក្រុងតេអេរ៉ង់ បន្ទាប់មកដង្ហែរទៅមជ្ឈមណ្ឌលបូជាចារ្យនៃទីក្រុង Qom នៅថ្ងៃអង្គារ និងនៅក្នុងទីក្រុងពិសិដ្ឋ Najaf និង Karbala នៅថ្ងៃពុធ ដោយបញ្ចប់ដោយការបញ្ចុះសពរបស់លោក Khamenei នៅក្នុងស្រុកកំណើតរបស់លោកគឺនៅតំបន់ Mashhad នៅភាគឦសាននៃប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍។

គូសបញ្ជាក់ថា ពិធីបុណ្យនៅថ្ងៃអាទិត្យត្រូវបានសម្គាល់ដោយការបង្ហាញខ្លួនរបស់កូនប្រុសច្បងរបស់លោក Ali Khamenei គឺ Mostafa និងបងប្អូនបង្កើតពីរនាក់គឺ Masoud និង Meysam ដែលសុទ្ធតែជាបូជាចារ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

three × 1 =

ពេញនិយម

Exit mobile version