ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី រឹបអូសកញ្ឆា ៣.៣៧តោន ដែលនាំចូលពីប្រទេសថៃ

Published

on

186 Views

ប្រទេសឥណ្ឌូណេស៊ី បានរឹងអូសកញ្ឆា សរុបទម្ងន់ ៣.៣៧តោន ដែលនាំចូលពីប្រទេសថៃ ដែលជនល្មើសប្រុងយកទៅចែកចាយនៅតាមបណ្តាទីក្រុងធំៗ រួមមានទីក្រុងហ្សាការតា និងកោះបាលីជាដើម។នេះបើយោងតាមការផ្សាយរបស់ The Straits Times នៅថ្ងៃទី៣ ខែកក្កដានេះ។  

ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ ឥណ្ឌូណេស៊ី បានឲ្យដឹងថា កញ្ឆាទាំងនោះ ត្រូវរឹបអូសបាន ក្នុងខេត្ត ជ្វាខាងកើត ដោយវាជាប្រភេទផ្កាកញ្ឆាក្រៀម ដែលគេយកទៅផលិតបារីអេឡិចត្រូនិក (Vape)។ វាត្រូវបានលាក់ក្នុងវ៉ាលិស និងប្រអប់ជ័រ ពេលលួចដឹកមកពីប្រទេសថៃ។

ដោយបន្ថែមថា ក្រុមរត់ពន្ធគឺជាបណ្តាញជួញដូរគ្រឿងញៀន ដែលទើបបង្កើតថ្មី ហើយក្នុងនោះ មានគ្នា ១២នាក់ រួមទាំងជនបរទេសផងដែរ។

គូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ជាប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដោយអនុវត្តគោលនយោបាយ គ្មានការអត់ឱនចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។ ជនល្មើស អាចប្រឈមមុខនឹងការដាក់ពន្ធនាគាររយៈពេលវែង ការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់កាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × 5 =

ពេញនិយម

Exit mobile version