ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូត៖ តៃវ៉ាន់ត្រូវការ «រោងចក្រផលិត» យន្តហោះគ្មានមនុស្សបើក ដើម្បីទប់ស្កាត់ជម្លោះ និងការគំរាមកំហែងពីចិន

Published

on

106 Views

(កោះតៃវ៉ាន់)៖ តៃវ៉ាន់ត្រូវការ «រោងចក្រ» នៃយន្តហោះគ្មានមនុស្សបើក ដើម្បីជួយទប់ស្កាត់ជម្លោះ និងធានាសន្តិសុខជាតិ នេះបើយោងតាមអ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិកប្រចាំកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យបានលើកឡើងនៅថ្ងៃទី២ ខែកក្កដានេះ។

សហរដ្ឋអាម៉េរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ ប៉ុន្តែបានគាំទ្រយ៉ាងខ្លាំងចំពោះផែនការធ្វើទំនើបកម្មយោធារបស់រដ្ឋាភិបាល និងការបង្កើនការចំណាយលើវិស័យការពារជាតិ។

តៃវ៉ាន់បានបញ្ជាក់រួចហើយថា ខ្លួនត្រូវការពង្រឹងការការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ដែលអះអាងថាកោះនេះជាទឹកដីរបស់ខ្លួន។

យ៉ាងណាម៉ិញ លោក Raymond Greene នាយកវិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់ និងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកជាក់ស្តែង បានលម្អិតថា យន្តហោះគ្មានមនុស្សបើកតំណាងឱ្យ «ឱកាសផ្លាស់ប្តូរហ្គេម» ដើម្បីពង្រឹងសន្តិសុខរបស់តៃវ៉ាន់ និងពង្រឹងសន្តិភាពនៅក្នុងតំបន់ទូលំទូលាយ។

លោកបន្តថា សហរដ្ឋអាម៉េរិក និងតៃវ៉ាន់អាចគាំទ្រដល់ការផលិតយន្តហោះគ្មានមនុស្សបើកប្រជាធិបតេយ្យ និងពង្រឹងឥរិយាបថទប់ស្កាត់រួមរបស់ពិភពលោកសេរី។

ចាប់ពីសង្គ្រាមនៅអ៊ុយក្រែនដល់អ៊ីរ៉ង់ លក្ខណៈនៃសង្គ្រាមអន្តរជាតិបានផ្លាស់ប្តូរដោយសារតែយន្តហោះគ្មានមនុស្សបើក ដែលជាសព្វាវុធដ៏ល្អបំផុតសម្រាប់វាយប្រហារសត្រូវពីចម្ងាយ៕

Leave a Reply

Your email address will not be published. Required fields are marked *

ten − ten =

ពេញនិយម

Exit mobile version