ព័ត៌មានអន្តរជាតិ
វិបត្តិប្រេងឥន្ធនៈកំពុងវាយប្រហារប្រទេសរុស្ស៊ី
នៅក្នុងតំបន់គ្រាប់ធញ្ញជាតិរបស់ប្រទេសរុស្ស៊ី កសិករមានការព្រួយបារម្ភថាពួកគេនឹងមិនអាចប្រមូលផលដំណាំរបស់ពួកគេបានទេ ដោយសារវិបត្តិប្រេងឥន្ធនៈដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងប្រេង បានរំខានដល់ជីវិតប្រចាំថ្ងៃ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។
ខណៈពេលដែលទីក្រុងគៀវព្យាយាមដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបង្កើតសន្តិភាពជាមួយនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ការខូចខាតដែលបណ្តាលមកពីការខាតបង់នេះបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ីដែលសម្បូរប្រេងត្រូវបានរឹតបន្តឹងតំបន់មួយចំនួនធំ និងការមិនពេញចិត្តពីសាធារណជនកាន់តែខ្លាំងឡើង។
យ៉ាងណាម៉ិញ ប្រទេសរុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនម្តងហើយម្តងទៀតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅឆ្នាំ ២០២២ ដែលធ្វើឱ្យជនជាតិអ៊ុយក្រែនមួយចំនួនធំគ្មានអគ្គិសនី ឬគ្មានកំដៅក្នុងរដូវរងា។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់ថាពិតជាមានបញ្ហាកង្វះខាតប្រេងប្រើប្រាស់នេះមែន ព្រោះវាមានសារៈសំខាន់ជាពិសេសក្នុងការរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់វិស័យកសិកម្ម៕