ព័ត៌មានអន្តរជាតិ

ត្រឹម៥ឆ្នាំចុងក្រោយ! ពលរដ្ឋមីយ៉ាន់ម៉ាជាង១០ម៉ឺននាក់បានបាត់បង់ជីវិត

Published

on

81 Views

មនុស្សជាង ១០០ ០០០នាក់មកពីគ្រប់ភាគីទាំងអស់ត្រូវបានសម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីប្រាំឆ្នាំមុនដែលទម្លាក់លោកស្រី អុង ស៊ានសូជី ចេញពីតំណែងបានធ្វើឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល។ នេះបើតាមអង្គការឃ្លាំមើលជម្លោះប្រដាប់អាវុធ ACLED ដែលបានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី១ ខែកក្កដា។


តាមការផ្សាយចេញដោយ The Star បានឱ្យដឹងថា មានអ្នកស្លាប់បាត់បង់ជីវិតពាក់ព័ន្ធនឹងជម្លោះចំនួន ១០០ ១១៤នាក់ ចាប់តាំងពីរដ្ឋប្រហារមក។ យ៉ាងណាម៉ិញ មិនមានតួលេខផ្លូវការណាមួយច្បាស់លាស់ និងយកជាផ្លូវការណ៍ឡើយ ប៉ុន្តែក្រុមអ្នកវិភាគចាត់ទុកសង្គ្រាមស៊ីវិលរយៈពេលកន្លះទសវត្សរ៍នេះថាជាជម្លោះដែលកំពុងបន្ត និងបង្ហូរឈាមខ្លាំងបំផុតនៅអាស៊ី។


ក្រុមកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានចាប់ឃាត់ខ្លួនម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ហើយនេះក៏ជាការបញ្ចប់ការសាកល្បងដើរលើគន្លងប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ា។


ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារត្រូវបានបង្ក្រាបដោយកងកម្លាំងយោធា ហើយក្រុមសកម្មជនបានចាកចេញពីទីក្រុងនានា ដើម្បីបង្កើតជាក្រុមទ័ពព្រៃគាំទ្រប្រជាធិបតេយ្យ ដោយបានប្រយុទ្ធរួមគ្នាជាមួយកងទ័ពជនជាតិភាគតិច ក្នុងការប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋអំណាចផ្តាច់ការ៕

Leave a Reply

Your email address will not be published. Required fields are marked *

five + thirteen =

ពេញនិយម

Exit mobile version