ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល​ជិត១០០០នាក់បាន​ពលីជីវិត ក្រោយប្រកាសសង្គ្រាម

Published

on

119 Views

យោធា​​​អ៊ីស្រាអែល​ យ៉ាង​ហោច​​ណាស់​ជិត​១០០០​នាក់​ បាន​​បាត់​​​បង់ជីវិត​​ក្នុងសង្គ្រាម​ ដែល​អ៊ីស្រាអែល​បាន​ប្រកាស​​ចាប់​តាំងពីថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣ ពេល​ដែល​ក្រុម​ហាម៉ាស​ បាន​​បើក​ការ​វាយ​ឆ្មក់​ចូល​ទៅ​​ក្នុង​ទឹកដី​អ៊ីស្រាអែល ដោយ​​សម្លាប់មនុស្ស​​ជាង​១២០០នាក់ និង​ចាប់​ពង្រត់​មនុស្ស​ជាង​២៤០​នាក់​។

បើយោងតាមបណ្តាញ​​សង្គម​​​ Israel Today បាន​បង្ហោះ​​រូប​ភាព​នៃការ​ស្មិងស្មាធិ៍​ របស់​ក្រុម​នៃ​ឧត្តមសេនីយ៍​​​ជាន់ខ្ពស់​របស់​អ៊ីស្រាអែល​ ដើម្បី​​​​​​រៀប​​ចំ​​​សន្និសីទ​​​​​រយៈពេល​​១០០០ថ្ងៃ​នៃ​សង្គ្រាម​​​ចាប់តាំងពី​ការ​ចាប់ផ្តើម​វាយ​លុក​ចូល​​​​តំ​បន់​ហ្គាហ្សា​​ដើម្បី​​​​កម្ចាត់ក្រុម​ហាម៉ាស។ ​

​​ការអង្គុយ​ស្មិងស្មាធិ៍ (moment of silence)​ ​គឺសម្រាប់​​ទាហាន​​៩៦៤​នាក់ដែលបានពលីជីវិតចាប់តាំងពី​​​ថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣​។

​​យោងតាមនាយសេនាធិការ​ចម្រុះ​​នៃ​​កង​កម្លាំង​ការ​ពារជាតិ​អ៊ីស្រាអែល Eyal Zamir បានឱ្យដឹងថា «​​យើង​​​បច្ចុប្បន្ន​នេះ​​ស្ថិតនៅចំណុច​របត់​យុទ្ធសាស្រ្ត​ដ៏សំខាន់​​​ក្នុង​យុទ្ធនាការ​​យោធា​។ រយៈពេល​១០០០ថ្ងៃ​​និង១០០០យប់ ដែលយើង​បាន​ប្រយុទ្ធ​នៅ​ក្នុង​យុទ្ធនាការ​ដ៏វែងបំផុត និង ស្មុគ្រស្មាញ​បំផុតដែល​យើង​មិនធ្លាប់ជួប​»៕

Leave a Reply

Your email address will not be published. Required fields are marked *

one × five =

ពេញនិយម

Exit mobile version