ព័ត៌មានអន្តរជាតិ
រុស្ស៊ីអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៦៦០ គ្រឿងកាលពីយប់មិញ
ក្រសួងការពារជាតិបានអះអាងនៅព្រឹកថ្ងៃទី២៦មិថុនានេះថា កងទ័ពការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៦៦០ គ្រឿងពេញមួយយប់ ដែលជាតួលេខខ្ពស់បំផុតមួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។
រុស្ស៊ីថាយន្តហោះគ្មានមនុស្សបើកត្រូវបានបំផ្លាញនៅក្នុងតំបន់ជាងដប់ រួមមានរដ្ឋធានីរុស្ស៊ី ឧបទ្វីបគ្រីមៀ រួមទាំងតំបន់សមុទ្រខ្មៅ និងសមុទ្រអាហ្សូវ។
ជាមួយគ្នានេះ មិនមានរបាយរាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតណាមួយឡើយថា ប៉ុន្តែគេក៏ឃើញអ្នកឯកទេសសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងដែលរងការខូចខាត។
យោងតាមលោក Dmitry Milyaev អភិបាលខេត្តបានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក «ដ៏ធំសម្បើម» ក៏បានវាយប្រហារតំបន់ Tula ចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងមូស្គូ ដោយបានបំផ្លាញផ្ទះសម្បែងឯកជនមួយនៅក្នុងស្រុក Shchekino។
អ៊ុយក្រែនបានបង្កើនយុទ្ធនាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយមានគោលបំណងបំផ្លាញប្រភពចំណូលដ៏សំខាន់របស់វិមានក្រឹមឡាំង៕