ព័ត៌មានអន្តរជាតិ
មនុស្សជាង ៥ ពាន់នាក់ជាប់គាំងនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់នៅព្រំដែនមីយ៉ាន់ម៉ា-ថៃ
មនុស្សជាង ៥.៣០០ នាក់នៅតែជាប់នៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា ជាងមួយឆ្នាំបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបង្ក្រាបពហុជាតិនៅក្នុងតំបន់។
នៅក្នុងលិខិតចុះថ្ងៃទី២២ ខែមិថុនា ទៅកាន់ប៉ូលីសថៃ បណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះនៃការជួញដូរមនុស្ស (CSNHTV) បានលើកឡើងថា អ្នកដែលជាប់ភាគច្រើនគឺជាជនបរទេសដែលត្រូវបានឃុំខ្លួននៅទីតាំងចំនួនបួននៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងជីវពលមីយ៉ាន់ម៉ា ខណៈថៃជាកន្លែងដ៏ធំបំផុតសម្រាប់បក្សពួកមេក្លោងឧក្រិដ្ឋជនធំៗសម្ងំធ្វើសកម្មភាពចែកចាយ និងបោកប្រាស។
ក្រុមនេះប៉ាន់ប្រមាណថា អ្នកដែលជាប់គាំងរួមមានជនជាតិចិនប្រហែល ១៦០០នាក់ ជនជាតិភូមាប្រហែល ២០០នាក់ ជនជាតិថៃ ២០នាក់ ក៏ដូចជាពលរដ្ឋមកពីប្រទេសហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រេស៊ីល រុស្ស៊ី កេនយ៉ា អ៊ូហ្គង់ដា រវ៉ាន់ដា និងហ្ស៊ីមបាវ៉េ។
យោងតាមអង្គការសហប្រជាជាតិ មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃគឺជាមជ្ឈមណ្ឌលអនឡាញខុសច្បាប់ដែលបោកប្រាស់មនុស្សទូទាំងពិភពលោក ដែលរកបានប្រាក់ចំណូលប្រចាំឆ្នាំរាប់ពាន់លានដុល្លារ។
មជ្ឈមណ្ឌលជាច្រើននេះ ដូចជាមជ្ឈមណ្ឌលនៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា-ថៃ ត្រូវបានដំណើរការដោយជនបរទេសដែលត្រូវបានជួញដូរនៅទីនោះដោយក្រុមឧក្រិដ្ឋជន ដែលជារឿយៗធ្វើការក្នុងបរិយាកាសគាបសង្កត់ និងទទួលរងការរំលោភបំពាន៕