ព័ត៌មានអន្តរជាតិ

បើគ្មានមីស៊ីលទេ អ៊ីរ៉ង់នឹងខ្ទេច «ដូចហ្គាហ្សាដែរ»

Published

on

97 Views

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងថា បើគ្មានមីស៊ីលទេ ប្រទេសរបស់លោកនឹងបញ្ចប់ «ដូចក្រុងហ្គាហ្សា» ដោយទទូចថា កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនគឺមិនអាចចរចាបានទេ។

លោកបានអះអាងក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី២៤ ខែមិថុនានេះ ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់ក្នុងការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងស្វែងរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាថា «ប្រសិនបើមីស៊ីលដែលយើងមានសម្រាប់ការពារខ្លួនមិនមានទេ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនឹងបានភ្ជួររាស់ និងសម្លាប់រង្គាល់អ៊ីរ៉ង់ដូចហ្គាហ្សាដែរ ដោយមិនបង្ហាញក្តីមេត្តាចំពោះមនុស្សចាស់ ឬក្មេងឡើយ»។

លោកបានបន្ថែមថា «យើងនឹងមិនចរចាជាមួយនរណាម្នាក់ឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អំពីសមត្ថភាពការពាររបស់យើងឡើយ»។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ជាក់ថា កិច្ចព្រមព្រៀងបឋមដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមជាមួយភាគីសម្របសម្រួល មិនបាននិយាយអំពីមីស៊ីលផ្លោងនោះទេ។ លោកបន្ថែមថា «មិនអាចមានស្តង់ដារពីរទេ… ដែលប្រទេសមួយចំនួនអាចមានមីស៊ីលផ្លោង ហើយអ៊ីរ៉ង់មិនគួរមានទេ។

ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងទៅលើប្រទេសជិតខាងឈូងសមុទ្រ និងអ៊ីស្រាអែលក្នុងអំឡុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។

ដំបូងឡើយ មីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានបង្កើតឡើងសម្រាប់ការការពារដែនអាកាសដ៏ទន់ខ្សោយរបស់ខ្លួនក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយចាប់តាំងពីពេលនោះមក វាបានទំនើបកម្មសព្វាវុធទាំងរយៈចម្ងាយ និងកម្លាំងសាយភាយ ដែលបង្ករហានិភ័យកាន់តែខ្លាំងដល់ប្រទេសជាសត្រូវ ដូចជាអ៊ីស្រាអែលជាដើមដែលមានចម្ងាយ ១៥០០គីឡូម៉ែត្រពីអ៊ឺរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *

9 − 1 =

ពេញនិយម

Exit mobile version