ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាពន្លឿនកសាងកម្លាំងយោធាការពារជាតិ

Published

on

87 Views

លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ដោយលើកឡើងពីការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ដែលជំរុញតំបន់នេះ «ឲ្យឈានដល់គែមនៃសង្គ្រាមនុយក្លេអ៊ែរ» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។

ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមតាមបច្ចេកទេស ពីព្រោះជម្លោះឆ្នាំ ១៩៥០-៥៣ របស់ពួកគេបានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។

មេដឹកនាំកូរ៉េខាងជើងបានចោទ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ថាកំពុងប្រតិបត្តិការ ប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដើម្បីឆ្ពោះទៅរកការពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់»។

លោក គីម បន្តថាចលនាបែបនេះកំពុង «រុញស្ថានការណ៍នៅឧបទ្វីបកូរ៉េឱ្យឈានដល់កម្រិតនៃសង្គ្រាមនុយក្លេអ៊ែរ»។

គូសបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបាន» ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ២០១៩ រវាងលោកគីម និងលោកត្រាំ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *

18 − 1 =

ពេញនិយម

Exit mobile version