ព័ត៌មានអន្តរជាតិ

ដ្រូនអ៊ុយក្រែនជិត ២០០​គ្រឿងវាយប្រហារទីក្រុងមូស្គូ អំឡុងពេល ពូទីន ស្វាគមន៍មេដឹកនាំអាស៊ាន

Published

on

79 Views

(ក្រុងមូស្គូ)៖ អ៊ុយក្រែនបានប្រើប្រាស់ដ្រូនប្រមាណជិត ២០០ គ្រឿងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើទីក្រុងមូស្គូ ចំពេលដែលលោកប្រធានាធិបតីរុស្ស៊ីដឹកនាំកិច្ចប្រជុំជាមួយដឹកនាំអាស៊ាន ក្នុងខួប៣៥ឆ្នាំ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។

លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ និងទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់យោធាអ៊ុយក្រែន ក្នុងនោះយន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Gazprom Neft ដែលមានទីតាំងប្រហែល ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកណ្តាលទីក្រុងមូស្គូ។

លោក Sobyanin អះអាងទៀតថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០ គ្រឿងត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលបាញ់ប្រហារនៅព្រឹកព្រលឹម ដោយនេះជាការប្រហារទ្រង់ទ្រាយធំជាលើកទី២របស់អ៊ុយក្រែនលើរុស្ស៊ីរាប់ចាប់តាំងពីខែមីនាឆ្នាំនេះ។

ខណៈក្រុមហ៊ុនអាកាសចរណ៍ Aeroflot និង Rossiya បានលុបចោលជើងហោះហើរជាង ១៧០ជើង។ ការរឹតបន្តឹងជើងហោះហើរក៏ត្រូវបានដាក់ជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាននានាក្នុងកណ្តាលប្រទេសរុស្ស៊ី រួមទាំង Kazan ជាកន្លែងដែលប្រធានាធិបតី Vladimir Putin ជួបជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថារុស្ស៊ីនឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅវិញប្រឆាំងនឹងអ៊ុយក្រែនក្នុងពេលឆាប់ៗនេះបន្ទាប់ពីប្រជុំជាមួយមេដឹកនាំអាស៊ានចប់៕

Leave a Reply

Your email address will not be published. Required fields are marked *

twenty + five =

ពេញនិយម

Exit mobile version