ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក B-52 បានធ្លាក់អំឡុងពេលវឹកហាត់ បណ្តាលឲ្យនាវិកទាំងអស់បាត់បង់ជីវិត

Published

on

33 Views

(ឡូសអាន់ជឺឡេស)៖ យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានធ្លាក់នៅពេលហោះឡើង នៅឯមូលដ្ឋានទ័ពអាកាសអេដវឺដ ក្នុងវាលខ្សាច់ម៉ូហាវី ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយបានផ្ទុះឆេះ និងសម្លាប់សមាជិកនាវិកទាំងអស់ប្រាំបីនាក់នៅលើយន្តហោះ។ នេះបើយោងតាមរបស់វរសេនីយ៍ឯកកងទ័ពអាកាសអាម៉េរិក ជេមស៍ ហេយស៍ បានបញ្ជាក់នៅថ្ងៃទី១៥ ខែមិថុនានេះ។

យោងតាមអង្គភាពរ៉យទ័របានផ្សាយថា យន្តហោះដែលមានម៉ាស៊ីនប្រាំបី បង្កើតឡើងដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកធម្មតាជាច្រើនប្រភេទ កំពុងស្ថិតក្នុងបេសកកម្មសាកល្បងធម្មតា នៅពេលដែលវាបានធ្លាក់នៅលើផ្លូវរត់នៅអេដវឺដ ភ្លាមៗបន្ទាប់ពីហោះឡើងចេញពីដី។

ការហោះហើរនេះមានបំណងគាំទ្រកម្មវិធីទំនើបកម្មរ៉ាដា។ ខណៈមូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត។

B-52 Stratofortress ជាយន្តហោះរយៈចម្ងាយឆ្ងាយ បង្កើតឡើងដើម្បីផ្ទុកអាវុធ និងសម្ភារៈរហូតដល់ ៣១,៧៥០ គីឡូក្រាម ដែលប្រើប្រាស់ជាឆ្អឹងខ្នងនៃកម្លាំងទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក។

យន្តហោះស្លាបវែងនេះមានសមត្ថភាពបញ្ចេញអាវុធជាច្រើនប្រភេទបំផុតនៅក្នុងសារពើភ័ណ្ឌរបស់សហរដ្ឋអាម៉េរិក ចាប់ពីគ្រាប់បែកចង្កោម និងគ្រាប់បែកទំនាញ រហូតដល់មីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ នៅរយៈកម្ពស់រហូតដល់ ៥០,០០០ ហ្វីត (១៥,១៦៦ ម៉ែត្រ)។

គូសបញ្ជាក់ថា លើកដំបូងហើយយន្តហោះ B-52 Stratofortress បានជួបឧប្បត្តិហេតុធ្លាក់ ចាប់តាំងពីយន្តហោះទម្លាក់គ្រាប់បែកប្រភេទដូចគ្នាបានធ្លាក់នៅលើកោះហ្គាំក្នុងខែឧសភា ឆ្នាំ២០១៦៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

3 × two =

ពេញនិយម

Exit mobile version