អន្តរជាតិ
អាម៉េរិក រកឃើញអ្នកផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ នៅប្រទេសចិន និងហុងកុង
(ក្រុងវ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក កំពុងដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្ស និងអង្គភាពចំនួន ១១ រួមទាំងអង្គភាពមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសចិន និងហុងកុង ពីបទគាំទ្រដល់ការផ្គត់ផ្គង់អាវុធដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងយោធាអ៊ីរ៉ង់។ ក្នុងចំណោមអ្នកដែលត្រូវបានទទួលទណ្ឌកម្មនោះ មានប្រាំបួននាក់ គឺជាបុគ្គល និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន និងហុងកុង ដែលបានសម្របសម្រួលការផ្គត់ផ្គង់អាវុធសម្រាប់យោធាអ៊ីរ៉ង់ និងក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅហុងកុង ដែលប្រតិបត្តិការនៅក្នុងបណ្តាញធនាគារសម្ងាត់របស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី១០ ខែមិថុនានេះ។
សេចក្តីថ្លែងការណ៍នោះបានលើកឡើងថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកក៏បានកំណត់ក្រុមហ៊ុន និងបុគ្គលចំនួនពីរដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ និងបេឡារុស ទាក់ទងនឹងសកម្មភាពទាក់ទងនឹងអាវុធធម្មតារបស់អ៊ីរ៉ង់ផងដែរ។
ជុំវិញការចោទប្រកាន់នេះ ប្រទេសចិន និងហុងកុង មិនទាន់ចេញការឆ្លើយតបភ្លាមៗនោះឡើយ គិតត្រឹមម៉ោងចេញផ្សាយនេះ ខណៈភាគីអ៊ឺរ៉ង់ក៏មិនទាន់ចេញប្រតិកម្មអ្វីដែរ៕
ដោយ៖ចិន្តា ទីទិ