អន្តរជាតិ

មកស្គាល់ទីក្រុងទាំង១៦ ត្រៀមប្រកួតបាល់ទាត់ World Cup 2026 នៅចុងសប្តាហ៍នេះ

Published

on

47 Views

ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 កំពុងទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ នេត្រានឹងនាំអ្នកទាំងអស់គ្នាឱ្យដឹងអំពីប្រទេសធ្វើជាសហម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ រួមមាន សហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក ដោយប្រើកីឡដ្ឋានចំនួន ១៦ នៅទីក្រុងចំនួន ១៦ ផ្សេងគ្នា។

សហរដ្ឋអាម៉េរិក នឹងទទួលរ៉ាប់រងច្រើនជាងគេ ដោយនឹងប្រើកីឡដ្ឋានចំនួន១១ ក្នុងទីក្រុង១១ ដើម្បីធ្វើជាម្ចាស់ផ្ទះចាប់ពីវគ្គចែកពូលដល់វគ្គផ្តាច់ព្រ័ត្រ។ កីឡដ្ឋានទាំង ១១ នោះរួមមានកីឡដ្ឋាន AT&T Stadium នៅទីក្រុង Dallas, កីឡដ្ឋាន MetLife Stadium នៅទីក្រុង New York, កីឡដ្ឋាន Mercedes-Benz Stadium នៅទីក្រុង Atlanta, កីឡដ្ឋាន Arrowhead Stadium នៅទីក្រុង Kansas City។ កីឡដ្ឋាន NRG Stadium នៅទីក្រុង Houston, កីឡដ្ឋាន Levi’s Stadium នៅទីក្រុង San Francisco Bay Area, កីឡដ្ឋាន SoFi Stadium នៅទីក្រុង Los Angeles, កីឡដ្ឋាន Lincoln Financial Field នៅទីក្រុង Philadelphia, កីឡដ្ឋាន Lumen Field នៅទីក្រុង Seattle, កីឡដ្ឋាន Gillette Stadium នៅទីក្រុង Boston និងកីឡដ្ឋាន Hard Rock Stadium នៅទីក្រុង Miami។

ដោយឡែកទៅមើលប្រទេសកាណាដាវិញ នឹងប្រើកីឡដ្ឋានចំនួន ២ ក្នុងទីក្រុងចំនួន ២ ក្នុងនោះមានកីឡដ្ឋាន BC Place ក្នុងទីក្រុង Vancouver និង កីឡដ្ឋាន BMO Field ក្នុងទីក្រុង Toronto។ ចំណែក ប្រទេសម៉ិកស៊ិក នឹងប្រើកីឡដ្ឋានចំនួន ៣ ក្នុងទីក្រុង ៣ ផ្សេងគ្នារួមមានកីឡដ្ឋាន Estadio Azteca ក្នុងទីក្រុង Mexico City, កីឡដ្ឋាន Estadio BBVA ក្នុងទីក្រុង Monterrey និងកីឡដ្ឋាន Estadio Akron ក្នុងទីក្រុង Guadalajara។

គួរបញ្ជាក់ថាប្រទេសម៉ិកស៊ិក នឹងធ្វើពិធីបើកព្រឹត្តិការណ៍ World Cup 2026 នៅកីឡដ្ឋាន Estadio Azteca ថ្ងៃទី១១ ខែមិថុនា។ រីឯសហរដ្ឋអាម៉េរិក នឹងធ្វើពិធីបើកនៅកីឡដ្ឋាន SoFi Stadium ថ្ងៃទី១២ ខែមិថុនា។ កាណាដា ក៏នឹងធ្វើពិធីបើកនៅថ្ងៃទី១២ ខែមិថុនា នៅកីឡដ្ឋាន BMO Field។ បន្ថែមពីនោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន MetLife Stadium ក្នុងទឹកដីសហរដ្ឋអាម៉េរិក៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

five × 5 =

ពេញនិយម

Exit mobile version