អន្តរជាតិ

៦​ប្រកួត​អន្តរជាតិចុងក្រោយ ក្រុម​បាល់ទាត់កម្ពុជា​មិនស្គាល់ពាក្យថា​ចាញ់​

Published

on

48 Views

នៅ​ដើម​ខែ​មិថុនា ឆ្នាំ២០២៦នេះ អាច​ចាត់ទុកថាជារឿងប្រវត្តិសាស្ត្រដ៏ល្អបំផុតក្នុងវិស័យកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយ៦ប្រកួតអន្តរជាតិចុងក្រោយនេះមិនស្គាល់ពាក្យថាចាញ់ឡើយ អ្វីដែលពិសេសនោះ គឺកម្ពុជាបានបើកប្រវត្តិសាស្រ្តថ្មីគឺយកឈ្នះក្រុមជម្រើសជាតិហុងកុង ខណៈកម្ពុជាបានតស៊ូប្រគួតអស់រយៈពេល៦៩ឆ្នាំ។ លើសពីនោះ ក្រុម U19​ បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​៤ក្រុមចុងក្រោយជា​លើក​ដំបូង​នៅ​ក្នុង​ពាន​រង្វាន់​យុវជន​អាស៊ាន ASEAN U19 Boys Championship ក្នុង​នាម​ជា​ក្រុម​លេខ ២ ល្អ​បំផុត​ក្នុង​ពូល។

ខាងក្រោមនេះ គឺជាកំណត់ថ្មីស្រឡាងទាំង៦ របស់ក្រុមបាល់ទាត់​បុរស​កម្ពុជា ក្រុម​បាល់ទាត់​នារី​កម្ពុជា និង​ក្រុម U19 បាន​ប្រកួត​អន្តរជាតិ​ក្នុង​ពេល​តំណាល​គ្នា៖

ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា(បុរស) បានឈ្នះ ប៊ូតាន ៤-០ និង​ឈ្នះហុងកុង ២-០។ ខណៈក្រុម​ជម្រើសជាតិកម្ពុជា(នារី) បានឈ្នះនារី​សិង្ហបុរី ៥-០ និង​ស្មើនារី​ឥណ្ឌូណេស៊ី ១-១ លទ្ធផលការប្រកួតមិត្តភាពអន្តរជាតិ២ ប្រកួតដំបូងនៅក្រៅប្រទេសនេះមិនទាន់ចាញ់សោះឡើយ។ ចំណែកក្រុមជម្រើសជាតិ U19 កម្ពុជា​ បានឈ្នះហ្វីលីពីន ៣-០ និង​ស្មើ អូស្ត្រាលី ២-២។ ហើយឡើងទៅវគ្គ៤ក្រុមចុងក្រោយដណ្តើម​ពាន​រង្វាន់​យុវជន​អាស៊ាន ASEAN U19 Boys Championship។

ដូចនេះ ការវិវត្តន៍សមត្ថភាពថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងរដូវកាលថ្មីនេះ នឹងចាប់ផ្តើមរះឡើងប្រគួតប្រជែងដណ្តើមជើងឯកជាមួយក្រុមជម្រើសជាតិទាំងអាស៊ាន និងក្នុងតំបន់ ខណៈថ្មីៗនេះអ្នកគាំទ្រដាក់ក្តីរំពឹងកាន់តែខ្លាំងលើសមត្ថភាព និងបច្ចេកទេសដ៏មានសក្តានុពលរបស់កីឡាករក្នុងសមរភូមិវាលស្មៅ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

ten + fifteen =

ពេញនិយម

Exit mobile version