អន្តរជាតិ

ក្របីឈ្មោះ «ដូណាល់ ត្រាំ» បានរួចជីវិតពីពិធីបូជាយញ្ញ

Published

on

49 Views

អាជ្ញាធរបង់ក្លាដែសបានបញ្ឈប់ការសម្លាប់ក្របីពណ៌សដ៏កម្រមួយក្បាលដែលមានឈ្មោះថា «ដូណាល់ ត្រាំ» ដែលត្រូវបានគេស្គាល់ដោយសារសក់ពណ៌ទង់ដែងរបស់វាស្រដៀងនឹងស្ទីលម៉ូដសក់របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ហើយបានសម្រេចចិត្តអភិរក្សវានៅឯសួនសត្វជាតិក្នុងរដ្ឋធានី។

ក្របីនេះមានទម្ងន់ ៧០០ គីឡូក្រាម ត្រូវបានយកទៅអភិរក្សជាផ្លូវការបន្ទាប់ពីមានការណែនាំពីរដ្ឋាភិបាល ប៉ុន្មានម៉ោងមុនពេលវាត្រូវបូជាក្នុងអំឡុងពេលពិធីបុណ្យ Eid នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

យោងតាមអតីតម្ចាស់សត្វនេះ គឺលោក Zia Uddin Mridha ដែលជាប្រតិបត្តិករកសិដ្ឋានកសិកម្ម បានឱ្យដឹងថា ប្អូនប្រុសរបស់គាត់បានដាក់ឈ្មោះក្របីនេះថា “Donald Trump” ដោយសារតែរោមពណ៌ទង់ដែងមិនធម្មតារបស់វាស្រដៀងនឹងសក់របស់ប្រធានាធិបតីអាមេរិក។ ក្របីនេះបានទាក់ទាញអ្នកទស្សនាដែលចង់ដឹងចង់ឃើញ និងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម សូម្បីតែមុនពេលវាត្រូវបានលក់ក៏ដោយ។ លោក Mridha បាននិយាយថា សត្វនេះបានទទួលការថែទាំពិសេសនៅកសិដ្ឋាន រួមទាំងការងូតទឹកបួនដងក្នុងមួយថ្ងៃ និងអាហារបួនពេលជារៀងរាល់ថ្ងៃ។

ក្របីពណ៌សគឺកម្រមាននៅក្នុងប្រទេសបង់ក្លាដែស ជាកន្លែងដែលក្របីភាគច្រើនមានស្បែកខ្មៅ។ សត្វជាង ១២ លានក្បាល រួមទាំងពពែ ចៀម គោ និងក្របី នឹងត្រូវបូជាក្នុងអំឡុងពេលពិធីបុណ្យ Eid នៅក្នុងប្រទេសបង់ក្លាដែស នៅពេលដែលគ្រួសារក្រីក្រជាច្រើនទទួលបានឱកាសដ៏កម្រមួយដើម្បីបរិភោគសាច់៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × four =

ពេញនិយម

Exit mobile version