អន្តរជាតិ

នាយករដ្ឋមន្ត្រីចិនគូសបញ្ជាក់ពីការជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿន

Published

on

17 Views

លោក Li Qiang នាយករដ្ឋមន្ត្រីចិនគូសបញ្ជាក់ពីការជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿនដើម្បីពន្លឿនការពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ថ្ងៃទី ១៨ ខែឧសភា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុងប៉េកាំង។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តជាក់ស្តែងនិងស៊ីជម្រៅនូវស្មារតីនៃការអធិប្បាយ និងអនុសាសន៍ណែនាំសំខាន់របស់ប្រធានរដ្ឋចិនលោក Xi Jinping ស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើបដើម្បីជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿន ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ផ្តោតលើការប្រើប្រាស់ជាក់ស្តែង ជំរុញការធ្វើបច្ចុប្បន្នភាពនៃមនុស្សយន្តវៃឆ្លាត ជំរុញឱ្យបញ្ញាសិប្បនិម្មិតផ្តល់កម្លាំងចលករដល់ឧស្សាហកម្មកម្មន្តសាលដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅដើម្បីពន្លឿនកាកពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Li Qiang បានអញ្ជើញទៅដល់ក្រុមហ៊ុនមជ្ឈមណ្ឌលនវានុវត្តន៍មនុស្សយន្តរូបរាងមនុស្សក្រុងប៉េកាំង និងក្រុមហ៊ុនបច្ចេកវិទ្យារថយន្ត Xiaomi ដើម្បីស្តាប់ការអធិប្បាយអំពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាមនុស្សយន្តវៃឆ្លាត និងការអភិវឌ្ឍនៃឧស្សាហកម្មមួយនេះ។ លោកបានពិនិត្យមើលការដាក់តាំងបង្ហាញអំពីការប្រើប្រាស់សមិទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់ផលិតផលក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងបានចូលទៅក្នុងរោងចក្រដើម្បីស្វែងយល់ពីសភាពការណ៍ផលិតកម្មវៃឆ្លាត៕

Leave a Reply

Your email address will not be published. Required fields are marked *

16 − three =

ពេញនិយម

Exit mobile version