អន្តរជាតិ

ម៉ាឡេស៊ីបើកប្រតិបត្តិការស្វែងរកជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលលិចទូកកណ្តាលសមុទ្រដោយខុសច្បាប់

Published

on

53 Views

(កូឡាឡាំពួរ)៖ ទីភ្នាក់ងារសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្ស ១៤ នាក់ដែលបាត់ខ្លួនបន្ទាប់ពីទូកមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ឥណ្ឌូនេស៊ីខុសច្បាប់បានលិចនៅឆ្នេរសមុទ្រភាគខាងលិច។

លោក Mohamad Shukri Khotob នាយកដែនសមុទ្ររដ្ឋ Perak បានឱ្យដឹងនៅថ្ងៃទី១២ឧសភាថា នាវានេសាទក្នុងស្រុកមួយបានជួយសង្គ្រោះជនជាតិឥណ្ឌូនេស៊ីចំនួន ២៣ នាក់ រួមទាំងស្ត្រី ៧ នាក់ បន្ទាប់មកក៏បានបញ្ជូនទៅកាន់កំពង់ផែប៉ូលីសសមុទ្រសម្រាប់ ការស៊ើបអង្កេតបន្ថែម។

ការស៊ើបអង្កេតដំបូងបានរកឃើញថា ទូកលិចដែលដឹកមនុស្ស ៣៧ នាក់ បានចេញដំណើរពីទីក្រុង Kisaran ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្ពោះទៅកាន់គោលដៅជាច្រើនរបស់ប្រទេសម៉ាឡេស៊ី រួមទាំងរដ្ឋធានី Kuala Lumpur និងកោះ Penang នៅភាគពាយ័ព្យ។

គ្រោះថ្នាក់គឺជារឿងធម្មតានៅក្នុងផ្លូវទឹករវាងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាធម្មតាពាក់ព័ន្ធនឹងទូកដឹកកម្មករលើសទម្ងន់ដែលស្វែងរកការងារនៅក្នុងចម្ការ និងរោងចក្រម៉ាឡេស៊ី។

គូសបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីប្រមាណ ១០០.០០០ ទៅ ២០០.០០០ នាក់ធ្វើដំណើរដ៏គ្រោះថ្នាក់ជារៀងរាល់ឆ្នាំ ដែលជារឿយៗត្រូវបានជ្រើសរើសដោយក្រុមជួញដូរមនុស្ស និងទទួលរងការកេងប្រវ័ញ្ចនៅពេលពួកគេមកដល់៕

Leave a Reply

Your email address will not be published. Required fields are marked *

nine + seventeen =

ពេញនិយម

Exit mobile version