អន្តរជាតិ

ការលក់សំបុត្រក្នុងអំឡុងថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិទទួលបានទឹកប្រាក់ចំនួនលើសពី ៥០០ លានយាន់ប្រាក់ចិន

Published

on

45 Views

យោងតាមទិន្នន័យពីវេទិកាអនឡាញបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១៨:៥០ ថ្ងៃទី ៣ ខែឧសភា ការលក់សំបុត្រក្នុងអំឡុងថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ៥០០ លានយាន់ប្រាក់ចិន។ ការលក់សំបុត្រសរុបសម្រាប់ឆ្នាំ ២០២៦ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ១៣,៤ ពាន់លានយាន់ប្រាក់ចិន។

គិតត្រឹមពេលនេះ ការចាក់បញ្ចាំងខ្សែភាពយន្តក្នុងរយៈពេលបីថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិឆ្នាំ ២០២៦ បានឈានដល់ ១៤៤២ លានដង ដែលលើសពីការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ១,៤៣ លានដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយរួមបញ្ចូលគ្នាក្រោមប្រធានបទ “ធ្វើដំណើរតាមរឿងភាពយន្ត” បន្តមានការពេញនិយម។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយតំបន់ជាច្រើនរបស់ប្រទេសចិន ដោយដាក់ឱ្យដំណើរការជើងហោះហើរ និងរថភ្លើងតាមប្រធានបទ ការបង្កើតតំបន់ចាក់បញ្ចាំងខ្សែភាពយន្តក្រៅផ្ទះ និងឆាកសម្តែងផ្ទាល់ ព្រមនិងការផ្តល់នូវការបញ្ចុះតម្លៃសំបុត្រ និងខ្សែផ្លូវធ្វើដំណើរទាក់ទងជាមួយទីតាំងថតភាពយន្ត សំដៅសម្រេចបាននូវការឈ្នះ-ឈ្នះរវាង “ភាពយន្តជំរុញចរាចរណ៍” និង “ការផ្តល់កម្លាំងចលករដល់ទេសចរណ៍វប្បធម៌”៕

Leave a Reply

Your email address will not be published. Required fields are marked *

five × five =

ពេញនិយម

Exit mobile version