អន្តរជាតិ
សកម្មភាពវប្បធម៌និងទេសចរណ៍បានធ្វើឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាត១ ឧសភា
នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាត១ ឧសភា គ្រប់ទីកន្លែងនៅទូទាំងប្រទេសចិនបានដាក់ចេញសកម្មភាពវប្បធម៌និងទេសចរណ៍ដែលមានលក្ខណៈពិសេសនិងវិធានការផ្តល់អំណោយផលដល់ប្រជាជន ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ក្នុងថ្ងៃឈប់សម្រាកមានភាពសម្បូរបែបនិងជំរុញទីផ្សារប្រើប្រាស់ផ្នែកវប្បធម៌និងទេសចរណ៍។
តំបន់ជាច្រើនបានផ្តល់គូប៉ុងប្រើប្រាស់ផ្នែកវប្បធម៌និងទេសចរណ៍ និងបានដាក់ចេញគោលនយោបាយដែលមានអំណោយផលដល់ប្រជាជន ដូចជាការបញ្ចុះតម្លៃសំបុត្រជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។ទីក្រុងTianjinបានផ្តល់ការដកបទពិសោធន៍ល្ខោនតាមដងផ្លូវ ខណៈពេលដែលទីក្រុងWuqiaoខេត្តHebeiបានធ្វើឱ្យថ្ងៃឈប់សម្រាកកាន់តែមានភាពទាក់ទាញជាមួយនឹងការសម្តែងកាយសម្ព័ន្ធ។
តំបន់រោងចក្រចាស់ៗនិងវិកិណ្ណដ្ឋានឧស្សាហកម្មបានផ្លាស់ប្តូរទៅជាតំបន់វប្បធម៌និងទេសចរណ៍ទាន់សម័យ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជន។ខេត្តJilinនិងខេត្តHeiLongjiangបានរៀបចំព្រឹត្តិការណ៍ពិសេសៗ ដូចជាពិព័រណ៍ម៉ូតូនិងពិធីបុណ្យអាហារត្រីទន្លេជាដើម ដែលរួមបញ្ចូលគ្នានូវទំនៀមទម្លាប់ប្រជាប្រិយនិងការកម្សាន្ត។
ស្រុកJingខេត្តAnhuiបានដាក់ចេញកម្មវិធីដកបទពិសោធពីបេតិកភ័ណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយពីសិប្បកម្មផលិតក្រដាសបុរាណ។ខេត្តFujian ក្រុងChongqingនិងភូមិភាគស្វយ័តNingxiaជាដើមបានពឹងផ្អែកធនធានអេកូឡូស៊ី ដូចជាទឹកនិងភ្នំ បានផ្តល់សេវាកម្មចម្រុះ ដូចជា ការឡើងភ្នំដើម្បីសម្រាកលំហែកាយ ការសម្តែងកម្មវិធីនិងដំណើរកម្សាន្តជាដើម ដែលអនុញ្ញាតឱ្យអ្នកទេសចរចូលទៅជិតធម្មជាតិ ដកបទពិសោធពីវប្បធម៌និងទំនៀមទម្លាប់ក្នុងតំបន់៕